ម្តាយតារាចម្រៀង ពេជ្រ សូលីកា ក្លាយជាឃាតកសម្លាប់មនុស្សដោយសារភ្លើងប្រច័ណ្ឌ
ភ្នំពេញ៖ ពិតជាសាហាវណាស់ជនសង្ស័យដែលត្រូវជាម្តាយរបស់តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា ដល់ថ្នាក់លើកដៃសម្លាប់មិត្តភ័កិ្តដែលលឺគេថាមានទំនាក់ទំនងស្នេហាជនសង្ស័យដែលបានសម្លាប់ស្ត្រីភេទទីបីនោះយ៉ាងព្រៃផ្សៃ ដោយគ្មានការយោគយល់ថាជាមិត្តភ័កិ្តនោះឡើយ ពិតជាមិនគួរឱ្យជឿ ក្នុងនាមជាម្តាយរបស់តារាចម្រៀងម្នាក់អាចធ្វើអ៊ីចឹងទៅរួច។
ស្ត្រីដែលតែងខ្លួនជាប្រុសនោះមានទំនាក់ទំនងស្នេហាជាមួយម្តាយរបស់ អ្នកនាង ពេជ្រ សូលីកា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានស្ត្រីដែលជាគូស្នេហ៍រូបនោះហ៊ានសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចបម្រុងរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខL45A ភូមិទួលរកា ក្រុមទី១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ដោយឱ្យយកខ្នើយដែលខ្ទប់សម្លាប់ជនរងគ្រោះនោះមានធ្វើម្តងទៀត។ ជនរងគ្រោះមានមុខរបរជាអ្នកចងការប្រាក់នៅ ត្រូវបានស្ត្រីជាម្តាយអ្នកនាង ពេជ្រ សូលីកា សម្លាប់នៅក្នុងផ្ទះកើតហេតុ រឿងនេះកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ទៅលើម្តាយរបស់ ពេជ្រ សូលីកា ដោយធ្វើឱ្យបាត់ចិញ្ចៀន ហើយជនរងគ្រោះទារឱ្យសង ក៏បណ្តាលឱ្យម្តាយរបស់ ពេជ្រ សូលីកា ហ៊ានសម្លាប់ដោយសារគ្មានប្រាក់សង។ ជាយ៉ាងណាវិញ សមត្ថកិច្ចមិនទាន់កំណត់នៅមុខសញ្ញាថា តើឃាតករអាចជាម្តាយរបស់អ្នកនាង ពេជ្រ សូលីកា ឬអ្នកណាផ្សេងនោះឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍