ក្រសួងសុខាភិបាលកម្ពុជា ប្រាប់ប្រភពការចម្លងជំងឺរលាកសួតដែលមិនទាន់ស្គាល់អត្តសញ្ញាណ
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC នៃក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នេះ បានជូនដំណឹងពីរបកគំហើញនៃប្រភពជំងឺរលាកសួតដែលមិនទាន់ស្គាល់អត្តសញ្ញាណ ដែលបានសម្លាប់មនុស្សម្នាក់ នៅក្នុងប្រទេសចិន។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា បានឱ្យដឹងថា ជំងឺនេះ បានចម្លងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន ហើយបច្ចុប្បន្ន ផ្សារនេះ ត្រូវបានបិទ និងសម្អាត។ ប្រភពបន្តថា ជំងឺនេះ មិនទាន់រកឃើញថា ឆ្លងមកលើពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ហើយគ្មានគ្រូពេទ្យសម្រាប់ថែទាំអ្នកជំងឺឆ្លងជំងឺនេះដែរ។
ប្រភពបន្ថែមទៀតថា គិតមកទល់ពេលនេះ គេបានរកឃើញចំនួន ៤១ករណី ដែលបានកើតជំងឺរលាតសួតមិនទាន់ស្គាល់អត្តសញ្ញាណ ក្នុងនោះ ១នាក់ស្លាប់ និង ៦នាក់បានជាសះស្បើយ។
សូមជម្រាបថា ជំងឺនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន (Wuhan) ខេត្តវុយបេ (Hubei) ប្រទេសចិន។ មេរោគបង្កឡើងដោយ កូរ៉ូណាវីរុសប្រភេទថ្មី (កូរ៉ូណាវីរុសចាស់រួមមាន៖ កូរ៉ូណាវីរុសបង្កជំងឺ សារស៍ ក្នុងឆ្នាំ២០០៣ ឆ្លងពីសត្វសំប៉ូចប្រផេះ និងកូរ៉ូណាវីរុសបង្កជំងឺ MERS នៅមជ្ឈិមបូព៌ា នៅក្នុងឆ្នាំ២០០៨ ឆ្លងពីសត្វអូដ្ឋ)។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា បានណែនាំពីវិធីការពារជំងឺដូចជា៖ កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលើ, ឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល, កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលើ, ហូបសាច់ និងពងសត្វដែលចម្អិនឆ្អិនល្អ, ពេលក្អក ឬកណ្តាស ត្រូវយកក្រដាស ឬកន្សែងខ្ទប់មុខ, រាយការណ៍ទៅលេខ១១៥។ វិធានការណ៏ក្រសួងសុខាភិបាល៖ តាមដាន និងឃ្លាំមើលអ្នកដំណើរដោយប្រើម៉ាស៊ីនស្ទង់កម្ដៅជាពិសេសអ្នកដំណើរមកពីទីក្រុងខាងលើ, មានមន្ទីរពិសោធន៍ជាតិត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណមេរោគថ្មី, ក្រុមជំនាញសុខាភិបាលជាង២០០០នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ៕
ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍