Connect with us

ហ្វីលីពីន បិទព្រលានយន្តហោះសំខាន់នៅក្រុងម៉ានីល ព្រោះអាចកើតមានបន្ទុះភ្នំភ្លើង

សូមឱ្យហ្វីលីពីន ជៀសផុតពីគ្រោះធម្មជាតិមួយនេះ

ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងប្រកាសអាសន្ន នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នេះ បន្ទាប់ពីភ្នំភ្លើង Taal កំពុងមានសកម្មភាព និងបាញ់ផ្សែងខ្មួលខ្មាញ់ដល់កម្ពស់ ១៥គីឡូម៉ែត្រទៅលើអាកាស ធ្វើឱ្យលំបាកសម្រាប់ជើងហោះហើរនានា នៅព្រលានយន្តហោះអន្តរជាតិនៅក្នុងរដ្ឋធានីម៉ានីល។

បញ្ហានេះ ធ្វើឱ្យអាជ្ញាធរព្រលានយន្តហោះអន្តរជាតិ Ninoy Aquino សម្រាប់ផ្អាកការហោះហើរទាំងឡាយ រហូតដល់ការជូនដំណឹងនៅពេលក្រោយ។ ទន្ទឹមនេះ មនុស្សរាប់ពាន់នាក់ ដែលរស់នៅជិតភ្នំភ្លើង បានធ្វើការជម្លៀសពីលំនៅឋាន ស្របពេលមនុស្សមួយចំនួន មិនទាន់ចាកចេញពីលំនៅឋានរបស់ពួកគេនៅឡើយ។

បុរសម្នាក់ ឈ្មោះ Eduardo Carino ដែលធ្វើការនៅសណ្ឋាគារមួយជិតភ្នំភ្លើង បានប្រាប់សារព័ត៌មានថា គាត់មានការភ័យខ្លាចចំពោះបន្ទុះភ្នំភ្លើងដែលអាចនឹងកើតឡើង ប៉ុន្តែគាត់ថា អ្វីៗទុកឱ្យព្រហ្មលិខិតជាអ្នកសម្រេចទៅចុះ។

រដ្ឋមន្ត្រីដឹកជញ្ជូនហ្វីលីពីន Arthur Tugade បានចេញសេចក្ដីណែនាំដល់មន្ត្រីអាកាសចរណ៍ទាំងឡាយ ធ្វើយ៉ាងណាត្រៀមខ្លួនដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ដោយសារបំណែកដែលផ្ទុះចេញពីភ្នំភ្លើង ដែលអាចបង្កគ្រោះថ្នាក់បាន។

សូមជម្រាបថា ភ្នំភ្លើង Taal ដែលជាកន្លែងទាក់ទាញទេសចរមួយ ហ៊ុមព័ន្ធដោយបឹងបួរ ធ្លាប់បានផ្ទុះលើកចុងក្រោយ កាលពីឆ្នាំ១៩៧៧៕

 

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម