Connect with us

Juventus ឡើងលើកំពូលតារាង ក្រោយយកឈ្នះ Roma

អ៊ីតាលី៖ ក្រុមម្ចាស់ជើងឯក Juventus បានដណ្តើមយកឱកាសរបស់ពួកគេ នាំមុខលើក្រុម Inter Milan ២ពិន្ទុ ក្នុងការប្រជែងដណ្តើមពានរង្វាន់ Serie A ក្រោយទទួលជ័យជម្នះលើ Roma ។

កូនក្រុមរបស់លោក Maurizio Sarri បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងពេលបើកឆាកត្រឹម ១០ នាទី ខណៈដែលកីឡាករ Merih Demiral បានតែតបាល់ពីការទាត់ Free-kick របស់ Paulo Dybala មុនពេល Dybala ដដែលបង្កើតបាល់ពិន័យ ១១ ម៉ែត្រ ដែលកីឡាករ Cristiano Ronaldo ជាអ្នកបញ្ចប់បានយ៉ាងល្អ។ ក្រុម Roma បានតប-ត១គ្រាប់វិញដែរ នៅតង់ទី ២ តាមរយៈការទាត់បាល់របស់កីឡាករ Diego Perotti ។

Juve បានរក្សាកំណត់ត្រាជ័យជម្នះក្នុងលីហ្គ ៤លើកជាបន្តបន្ទាប់ ចាប់តាំងពីទទួលរងនូវការបរាជ័យលើកដំបូងនៃរដូវកាល ក្រោមថ្វីជើងរបស់ក្លិប Lazio កាលពីខែធ្នូ៕

    Loading...

    ពេញនិយម