Connect with us

ខ្លាំងមែន! បុរសម្នាក់យកទូរស័ព្ទដៃអាយហ្វូនចំនួន ១០៧ គ្រឿងមកធ្វើហ្គីតាអេឡិចត្រូនិកយ៉ាងប្លែកភ្នែក

ខ្លាំងបាត់! យកទូរស័ព្ទ ១០៧ គ្រឿងមកធ្វើជាឧបករណ៍ភ្លេងចឹងម៉ង(មានវីដេអូ)

កម្សាន្ត៖ ជាទូទៅការច្នៃហ្គីតាមួយៗគឺគេតែងជ្រើសរើសប្រភេទឈើដើម្បីផលិតចេញជាឧបករណ៍ភ្លេងដែលមនុស្សជាច្រើនពេញនិយមក្នុងការលេងកម្សាន្តអារម្មណ៍ដោយសារពួកគេយល់ថាឧបករណ៍ហ្គីតានេះមានភាពងាយស្រួលលេងជាងឧបករណ៍តន្ត្រីដទៃ។

ប៉ុន្តែពេលនេះ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញជួសជុលឧបករណ៍ភ្លេងនាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីលោក Artem Mayer ក៏មានគំនិតថ្មីមួយដែលលោកបានយកទូរស័ព្ទដៃអាយហ្វូនចំនួន ១០៧ គ្រឿងមកច្នៃធ្វើជាហ្គីតាអេឡិចត្រូនិកយ៉ាងប្លែកភ្នែកតែម្តង។

មិនត្រឹមតែមានពណ៌ចម្រុះឆើតឆាយប្លែកភ្នែកប៉ុណ្ណោះទេ តែហ្គីតាមួយគ្រឿងនេះថែមទាំងមានសម្លេងពិរោះថែមទៀតផង ចង់ដឹងពីរបៀបធ្វើ និងមានសម្លេងប្លែកប៉ុណ្ណា តោះទៅមើលវីដេអូទាំងអស់គ្នា៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម