Connect with us

ស្ត្រីអូស្ត្រាលី-ឥស្លាមនាំគ្នារ៉ៃអង្គាសប្រាក់ដើម្បីនាំយកម្ហូប និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ក្រុមពន្លត់អគ្គិភ័យ ១៥០ នាក់

ពួកនាងបាននាំយកម្ហូប និងគ្រឿងប្រើប្រាស់មួយចំនួនជាការអរគុណដល់ក្រុមពន្លត់អគ្គិភ័យអូស្ត្រាលី

អូស្ត្រាលី៖ ស្ត្រីជនជាតិអូស្ត្រាលី-ឥស្លាម មួយក្រុមបានធ្វើការរ៉ៃអង្គាសប្រាក់បានទឹកប្រាក់ចំនួន ១៥០០ ដុល្លារ និងម្ហូបចំនួន៥ឡានកុងតឺនឺរក្នុងរយៈពេល ៤៨ ម៉ោងដើម្បីចម្អិនជូនក្រុមពន្លត់អគ្គិភ័យដែលបានចំណាយកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅប្រទេសអូស្តរាលី។

ក្រុមនារីស័គ្រ្មចិត្តទាំងនោះបានចំនាយពេលធ្វើដំណើររយៈពេល៤ម៉ោងដើម្បីដឹកម្ហូប និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ក្រុមអ្នកពន្លត់អគ្គិភ័យដោយសារមិនអាចឈរឱបដៃមើលទាំងមិនបានជួយអ្វីបានក្នុងហេតុការគ្រោះភ្លើងឆេះព្រៃដ៏ធំលើកនេះ។ នៅពេលដែលក្រុមនារីស័គ្រ្មចិត្តបានផ្តល់ដំណឹងពីការនាំយកម្ហូបអាហារជូនក្រុមពន្លត់អគ្គិភ័យធ្វើឱ្យពួកគេមានអារម្មណ៍ក្តុកក្តួលស្ទើរស្រក់ទឹកភ្នែកដោយសាររំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម