Connect with us

តួអង្គក្នុងរឿង Joker ត្រូវបានចាប់ខ្លួនហើយ

សមមុខហើយ! បង្ខំគេពេក

សង្គម៖ Joker គឺជាខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រខ្ពស់ពីបណ្តាប្រទេសជាច្រើន និងអាចរកប្រាក់ចំណួលរហូតដល់១ពាន់លានដុល្លារឯណោះដែលមានការចូលរួមសម្តែងពីតារាដ៏ល្បីគឺលោក Joaquin Phoenix។

ប៉ុន្តែថ្មីៗនេះបែរជាមានការចាប់អារម្មណ៍រឿងមួយខ្លាំងដោយតួអង្គក្នុងរឿង Jokerត្រូវបានប៉ូលិសចាប់ខ្លួនព្រោះតែបានចូលរួមក្នុងកម្មវិធី The Fire Drill Friday protest series ដោយពេលនោះគេបានឃើញលោកឡើងនិយាយបញ្ចុះបញ្ចូលមនុស្សឱ្យបរិភោគម្ហូបបួស និងចូលរួមសកម្មភាពក្នុងការការពារបរិស្ថានយ៉ាងសកម្ម ដោយសារការតវ៉ាទាំងនោះបានរារាំងសន្តិសុខ និងសណ្តាប់ធ្នាប់ចរាចរណ៍នៅតំបន់ទីនោះ។

គួរបញ្ជាក់ដែរថា ក្រុមប៉ូលិសបានធ្វើការប្រមានឱ្យបញ្ឈប់សកម្មភាពនេះ ប៉ុន្តែក្រុមអ្នកតវ៉ាទាំងនោះនៅតែមិនព្រមបំបែកជួរគ្នាជាហេតុនាំឱ្យប៉ូលិសធ្វើការចាប់ខ្លួនដោយទាំងលោក Joaquin Phoenix ទៅជាមួយផងដែរ ទោះជាយ៉ាងណាកន្លងមកក៏មានតារាល្បីៗធ្លាប់បានចាប់ខ្លួនក្នុងសកម្មភាពប្រភេទនេះដែរ ដូចនេះលោក Joaquin Phoenix មិនមែនជាតារាល្បីទីមួយឡើយដែលត្រូវប៉ូលិសចាប់ក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម