Connect with us

ក្រោយអ្នកគាំទ្រនាំគ្នាផ្អើលថាលោក ប៉ាថាវី ឬ Sam Yuranan ទៅបួស ពេលនេះលោកចេញមកបកស្រាយការពិតហើយ

តែប៉ុណ្ណេះអ្នកគាំទ្រលែងមានចម្ងល់ទៀតហើយ

ប្រទេសថៃ៖ តារាល្បីប្រចាំប្រទេសថៃលោក Sam Yuranan បានទទួលការគាំទ្រកាន់តែខ្លាំងឡើងក្រោយសម្តែងជាតួអង្គឪពុកដែលមានចរិតព្រាននារីនៅក្នុងរឿង បេះដូងប្រែកាយមក។ ទោះបីជាមានវ័យ ៥៧ ឆ្នាំហើយក្តីតែលោកនៅតែមានរូបរាងស្រស់សង្ហា និងក្មេងជាងវ័យដែលនេះជាចំនុចចំបងមួយដែលអាចធ្វើឱ្យលោកនៅឈរឈ្មោះយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈ។

មួយរយៈនេះដែរមានអ្នកគាំទ្រជាច្រើនបានចោទសំនួរ និងចង់ឱ្យលោកបកស្រាយដោយផ្ទាល់ពីរូបភាពមួយសន្លឹកដែលលោកបានគ្រងស្បង់ចីពរ និងឃើញចុះផ្សាយនៅគេហទំព័រព័ត៌មានមួយចំនួនកន្លងមក ក្រោយពីបានឃើញអ្នកគាំទ្រជាច្រើនធ្វើការបញ្ចេញយោបល់ជាច្រើនមកលោកក៏ចេញមុខធ្វើការបញ្ជាក់នៅលើគណនីយ IG ផ្ទាល់ដើម្បីបកស្រាយចម្ងល់ដល់អ្នកគាំទ្រទាំងអស់ថា នេះគ្រាន់តែជារូបភាពចាស់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម