Zidane ក្លាយជាគ្រូបង្វឹកដែលមានរហស្សនាម អធិរាជវគ្គផ្ដាច់ព្រ័ត្រ
អេស៉្បាញ៖ Zidane ក្លាយជាគ្រូបង្វឹក ដែលមានរហស្សនាម អធិរាជវគ្គផ្ដាច់ព្រ័ត្រ (king of finals ) ក្រោយឈ្នះពានរង្វាន់ចំនួន ១០ ក្នុងនាមជាគ្រូបង្វឹក Real Madrid ដោយក្នុងនោះមាន ៩ ដែលទទួលបានពីជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រ។
វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់គ្រូសញ្ជាតិបារាំងរូបនេះ ជាមួយក្រុម Los Blancos បានចូលលេងក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០១៦ ខណៈដែលគាត់បានបំបាក់ Atletico Madrid ដោយបាល់ប៉េណាល់ទីនៅទីក្រុង Milan ។ ប៉ុន្មានខែក្រោយមក Real Madrid បានយកឈ្នះ Sevilla ៣-២ ក្នុងពានរង្វាន់ UEFA Super Cup មុនពេលឈ្នះពានរង្វាន់មួយទៀតជាមួយនឹងជ័យជម្នះលើក្លិប Kashima Antlers ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Club World Cup ។
រាប់ទាំងពានយប់មិញ Zidane ពេលនេះ មិនដែលស្គាល់ពាក្យថាចាញ់នៅវគ្គផ្ដាច់ព្រ័ត្រឡើយ ក្នុងនោះ លេង៩ដង ឈ្នះពានទាំង៩ដង មានដូចជា៖ Champions League ៣ដង, Super Cup ២ដង, Club World Cup ២ដង និង Spanish Super Cup ២ដង៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍