Connect with us

ព្រោះតែចង់ឱ្យឪពុកម្តាយមានមោទកភាព អតីតនិស្សិតម្នាក់ខំដើររើសសំរាមដើម្បីបានប្រាក់បង់សាលារហូតបញ្ចប់ការសិក្សាដោយជោគជ័យ

ប្រទេសថៃ៖ អតីតនិស្សិតនៅប្រទេសថៃម្នាក់បានដើររើសសំរាម និងលាងចានឱ្យគេដើម្បីទទួលបានប្រាក់កម្រៃបង់សាលាដោយសារគ្រួសារលោកមានជីវភាពក្រីក្រខ្លាំងពេក។

អតីតនិស្សិតមួយរូបនេះបាននិយាយថា ដោយសារលោកចង់ឱ្យឪពុកម្តាយ និងគ្រួសារមានមោទកភាពចំពោះខ្លួន លោកក៏ព្យាយាមរកមធ្យោបាយដើម្បីទទួលបានប្រាក់កម្រៃបង់ថ្លៃសាលាដោយសារចង់សម្រេចបំណងខ្លួន និងគ្រួសារបែបនេះទើបលោកតស៊ូរហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។

ការខំប្រឹងមួយនេះបានធ្វើឱ្យមនុស្សជាច្រើនចូលរួមអបអរ និងមានមោទកភាពជំនួសគ្រួសារលោកជាខ្លាំង ម៉្យាងទៀតអតីតនិស្សិតមួយរូបនេះពិតជាសាកសមជាគំរូមួយដែលជំរុញទឹកចិត្តដល់មនុស្សនាពេលបច្ចុប្បន្នផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម