Connect with us

ពេជ្រ សូលិកា បញ្ចេញសារដ៏ក្រៀមក្រំ និងបាក់ទឹកចិត្តជាខ្លាំងក្រោយសារព័ត៌មានយករូបនាងទៅដាក់ទន្ទឺមនឹងជនរងគ្រោះដើម្បីជាប្រយោជន៍

ភ្នំពេញ៖ រឿងរ៉ាវដែលម្តាយបង្កើតរបស់អ្នកនាង ពេជ្រ សូលិកា សម្លាប់គូស្នេហ៍របស់ខ្លួនស្រលាញ់ភេទដូចគ្នាកាលពីម្សិលមិញនោះពិតជាបានធ្វើឱ្យកក្រើកដល់មហាជនជាច្រើនមិនថាក្នុង ឬ ក្រៅសិល្បៈឡើយ។

ស្របពេលដែលម្តាយនាងជាអ្នកប្រព្រឹត្ត ប៉ុន្តែបែរជាមានសារព័ត៌មានមួយចំនួនធំយករូបរបស់អ្នកនាងទៅដាក់លើគ្របអត្ថបទដើម្បីទទួលបានការចាប់អារម្មណ៍នោះ ពេលនេះអ្នកនាងក៏បានចេញសារមួយដ៏ក្រៀមក្រំ និងបាក់ទឹកចិត្តបំផុតនៅលើផេកផ្លូវការនាងកាលពីយប់មិញថា “រឿងដែលបានកើតឡើងហើយវាក៏មិនអាចបកក្រោយបានដែរ នេះជាអ្វីដែលខ្ញុំកំពុងប្រាប់មកដល់ខ្លួនឯង ព្រោះថានៅពេលឥឡូវនេះខ្ញុំមានតួនាទីដែលត្រូវធ្វើច្រើនជាងមុនទៀត ដើរតួជាឪពុកផង ដើរតួជាម្ដាយផង ដើរតួជាបងស្រីផង ហើយនៅមិនយូរទៀត ខ្ញុំក៏ត្រូវមានតួនាទីធ្វើជាម្ដាយរបស់គេមួយរូបទៀត

ព័ត៌មាន និង សង្គមមនុស្សដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំទៅថ្ងៃអនាគតយ៉ាងម៉េច ? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារព័ត៌មានអាចមកយករូបខ្ញុំប្រើឈ្មោះរបស់ខ្ញុំមកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មានទាំងអស់បែបនេះដែរទេ?

ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែងតែវាជាអារម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូលរួច ក៏សួរខ្លួនឯងថា ខ្ញុំនៅជាកូនដែលមិនទាន់ល្អគ្រប់គ្រាន់មែនទេ ហេតុអីទើបអ្នកមានគុណខ្ញុំមានបញ្ហានៅក្នុងចិត្តរឿងអ្វី បានជាខ្ញុំមិនដឹង ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វីខ្ញុំនឹងមិនបណ្ដោយឱ្យគាត់មកពិបាកបែបនេះទេ ក៏មិនបណ្ដោយអោយប្អូនស្រីរបស់ខ្ញុំឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ ឮហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់ បងៗ សារព័ត៌មាន នឹងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើឱ្យខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត នឹងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងឱ្យក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ។

ម៉ាក់ហត់ខ្លាំងណាស់ហើយ ទើបម៉ាក់មិនឱ្យកូនដឹងបែបនេះ ម្ដាយខ្ញុំធ្វើខុស គាត់ក៏បានទទួលនូវកំហុស ចំណែកច្បាប់ក៏បានធ្វើការទៅតាមផ្លូវច្បាប់ តែហេតុអ្វីអ្នកដែលគ្មានមេត្តា
ខំប្រឹងមកកាត់ក្ដី ជំនួសច្បាប់បន្ថែមទៀតបែបនេះម្នាក់ៗសុទ្ធតែមានម្ដាយ សុទ្ធតែខ្លាចជួបរឿងបែបនេះនៅលើគ្រួសារខ្លួនអ្នកក៏មើលមិនឃើញនៅស្អែក ខ្ញុំក៏មើលមិនឃើញនៅស្អែកហេតុអីមកសប្បាយនៅលើគំនរទុក្ខរបស់ខ្ញុំ ? អ្វីដែលខ្ញុំអាចធ្វើបានតែមួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បីប្អូន ដើម្បីកូន នឹងអនាគតគ្រួសាររបស់ខ្ញុំ សុំទោសណា៎ម៉ាក់”។ ក្រោយតារាចម្រៀងដ៏ល្បី ពេជ្រ សូលិកា បានបង្ហោះសារនោះហើយក៏ឃើញមានអ្នកគាំទ្រជាច្រើនចូលរួមលើកទឹកចិត្ត និងសម្តែងក្តីអាណិតដល់រូបនាងជាខ្លាំងផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម