Connect with us

អាកាសធាតុកម្ពុជានឹងចុះត្រជាក់សារជាថ្មីក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសថានៅកម្ពុជានឹងចុះត្រជាក់ចាប់ពីថ្ងៃទី ១៤-២០ ខែមករា ឆ្នាំ២០២០ ដោយសង្កេតឃើញថាជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោមជាមួយនឹងខ្យល់មូសុងឦសានមានឥទ្ធិពលបង្គួរលើកម្ពុជាដោយស្ថានភាពបែបនេះអាចធ្វើឱ្យ

– នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ អង្សា និង សីតុណ្ហភាពអតិបរមាមានពី ២៩-៣២ អង្សាចាប់ពីថ្ងៃទី១៥-១៧ ខែមករា។

– តំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សា និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សា។

– តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សា និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សា៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម