Connect with us

ស្តេចចុងភៅលំដាប់ពិភពលោក Gordon Ramsay ចូលខ្លួនធ្វើជាអ្នកស័គ្រ្មចិត្តវេចខ្ចប់ម្ហូបជូនដល់ក្រុមពន្លត់អគ្គិសភ័យអូស្ត្រាលី

សង្គម៖ ដោយសារតែគ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី មានបញ្ហាធ្ងន់ធ្ងរខ្លាំងរហូតដល់មានការប្រកាសអាសន្ន និងជម្លៀសប្រជាជនទៅតំបន់សុវត្ថិភាពផងនោះ បានធ្វើឱ្យមនុស្សលើពិភពលោកមានការព្រួយបារម្ភ រហូតមានការជួយឧបត្ថម្ភពីសំណាក់មនុស្សជាច្រើន និងតារាល្បីៗដែលកន្លងមក MYTVPLUS ធ្លាប់បានចុះផ្សាយរួចមកហើយពីតារាចម្រៀងល្បីអាមេរិក Selena Gomez បានបរិច្ចាគនូវទឹកប្រាក់មួយចំនួន។

ក្រៅពីនោះក៏មានក្រុមស្រ្តីអូស្ត្រាលី-ឥស្លាមបានធ្វើការរ៉ៃអង្គាសប្រាក់ដើម្បីធ្វើម្ហូបជូនដល់ក្រុមអ្នកពន្លត់អគ្គិសភ័យផងដែរ រហូតមកទល់ពេលនេះ សូម្បីតែចុងភៅលំដាប់អន្តរជាតិលោក Gordon Ramsay ក៏បានចំណាយកម្លាំងកាយចិត្តធ្វើអ្នកស័គ្រ្មចិត្តនៅទីក្រុងម៊ែលប៊នដើម្បីវេចខ្ចប់ម្ហូបដោយផ្ទាល់ដៃ និងរៀបជាប្រអប់ៗយ៉ាងច្រើនសម្រាប់ចែកជូនដល់ក្រុមពន្លត់អគ្គិភ័យដែលបានព្យាយាមពេញទំហឹងក្នុងការជួយសង្គ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏សាហាវនេះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម