Connect with us

រោគសញ្ញាជំងឺរលាកសួតប្រភេទថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង

បន្ទាប់ពីផ្ទុះព័ត៌មានជំងឺរលាកសួតប្រភេទថ្មីនៅចិនរួចមក ក្រសួងសុខាភិបាលកម្ពុជាបានចេញព័ត៌មានណែនាំដល់ពលរដ្ឋ ពិសេសអ្នកដែលធ្វើដំណើរទៅ ឬត្រលប់មកពីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បីការពារខ្លួន និងទប់ស្កាត់ការឆ្លងជំងឺនេះ។ ក្រសួងសុខាភិបាលក៏បានក្រើនរម្លឹកឲ្យដឹងពីរោគសញ្ញា និងវិធីការពារជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដោយឲ្យអនុវត្តដូចខាងក្រោម៖

១- រោគសញ្ញា

• ក្ដៅខ្លួន
• ក្អក
• ហត់ ពិបាកដកដង្ហើម
• ថតកាំរស្មីអ៊ិចមានឃើញដំបៅសួតសងខាង។

២- វិធីបង្ការកុំឲ្យឆ្លងជំងឺរលាកសួតប្រភេទថ្មី

• ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើមស្រួច
• លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់
• ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅផ្សារគ្រឿងសមុទ្រហូណាន ឬផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ សត្វព្រៃ ឬ កន្លែងដែលដឹងថាមានវ៉ីរុសកំពុងចរាចរ។ ចាំបាច់ត្រូវដឹងលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពមេរោគ
• ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជាពិសាអាហារចម្អិនឆ្អិនល្អ
• អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ឬក្រដាស។
• ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម។

ទោះបីជាប្រទេសកម្ពុជាមិនទាន់មានករណីជំងឺនេះនៅឡើយ ប៉ុន្តែក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនស្កេនកម្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម