Connect with us

វាលស្មៅប្រាសាទអង្គរនឹងមានភាពបៃតងទាំងខួបប្រាំង ខួបវស្សាក្នុងឆ្នាំ២០២០

ខេត្តសៀមរាប៖ ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់ប្រទេសកម្ពុជាគឺជាតំបន់ ដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ នោះនឹងមានទេសភាពបៃតងទាំងខួបប្រាំង ខួបវស្សាក្នុងឆ្នាំ២០២០នេះដើម្បីលើកកម្ពស់សោភ័ណភាពក្នុងរមណីដ្ឋានអង្គរ។

ពេលនេះដែរ អាជ្ញាធរជាតិអប្សរាកំពុងតែយកចិត្តទុកដាក់លើការដាំស្មៅ កូនឈើ ផ្កាព្រៃ ជួសជុលផ្លូវ និងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស័្វយប្រវត្តិវាលស្មៅសម្រាប់ខួបប្រាំង ខួបវស្សា។

ជាក់ស្តែង ក្រុមការងារក៏កំពុងតែធ្វើការដកដើមឈើ និងកាត់មែកឈើដែលបានប៉ះពាល់ដល់ទេសភាពប្រាសាទអង្គរវត្ត និងបញ្ចូលទឹកក្នុងស្រះខាងត្បូង។ល។

លើសពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំឱ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងការដាំកូនឈើឡើងវិញដើម្បីកែលម្អបរិស្ថាននៅទីនោះឱ្យស័ក្តិសមជារមណីដ្ឋានបេតិកភណ្ឌពិភពលោក៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា
សម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម