Connect with us

យុវជនខ្មែរទីមួយ ដែលបានកែច្នៃយន្តហោះ ក្លាយជាអ្នកធ្វើការលើយន្តហោះនៅក្រុមហ៊ុន Air Asia

ភ្នំពេញ៖ យុវជនខ្មែរដំបូងគេបង្អស់ ឈ្មោះ អែម សុវណ្ណារិទ្ធ អាយុ ១៩ឆ្នាំ ត្រូវបាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ផ្ដល់ការងារជាអ្នកធ្វើការលើយន្តហោះ បន្ទាប់ពីយុវជនខ្មែររូបនេះ បានបង្ហាញពីក្ដីស្រឡាញ់ចំពោះការបង្កើតយន្តហោះ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Air Asia នៅពេលថ្មីៗនេះ។

លោក Tony Fernandes បានធ្វើឱ្យក្ដីស្រមៃរបស់យុវជនខ្មែរដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ក្លាយជាការពិត ដោយយុវជនរូបនេះ បានធ្វើការងារជាអ្នកឆុងកាហ្វេ ដោយមានប្រាក់ខែត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ។ លុយដែលបានមក រូបគេ បានយកទៅកែច្នៃបង្កើតជាយន្តហោះពីរបស់ផ្សេងៗ ដើម្បីលក់រកចំណូលបន្ថែម សម្រាប់ចិញ្ចឹមគ្រួសារ។

នាយកប្រតិបត្តិ Air Asia បានថ្លែងអំណរគុណដល់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដែលបានជួយការធ្វើលិខិតឆ្លងដែនសម្រាប់យុវជន សុវណ្ណារិទ្ធ ដើម្បីផ្ដល់ឱកាសសម្រាប់រូបគេ ក្នុងការហោះទៅកាន់ប្រទេសម៉ាឡេស៊ី ទៅសម្ភាសការងារ។ លោកបន្ថែមថា នេះជាក្ដីសប្បាយរីករាយ ដែលយុវជនកម្ពុជា ត្រូវបានជ្រើសរើសឱ្យបម្រើការជាអ្នកធ្វើការលើយន្តហោះរបស់ក្រុមហ៊ុន Air Asia ៕

ប្រភព៖ Tony Fernandes

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម