Connect with us

យន្តហោះខ្នាតយក្ស ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ

បរទេស៖ យន្តហោះខ្នាតយក្សប្រភេទ Airbus Beluga XL ត្រូវបានដាក់ឱ្យដំណើរការហោះហើរ ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។ នេះជាយន្តហោះ ខ្នាតធំ របស់ក្រុមហ៊ុនអ៊ែរប៊ឺស បន្ទាប់ពីយន្តហោះខ្នាតធំប្រភេទ Airbus A380 និងយន្តហោះខ្នាតធំរបស់ក្រុមហ៊ុនប៊ូអ៊ីញ ប្រភេទ Boeing 747 ។

Airbus Beluga XL មិនមែនជាប្រភេទយន្តហោះដឹកអ្នកដំណើរទេ ដោយវាជាយន្តហោះដឹកទំនិញខ្នាតធំ ដែលផលិតដោយអ៊ែរប៊ឺស ដើម្បីដឹកគ្រឿងបន្លាស់សម្រាប់ដំឡើងយន្តហោះក្នុងទ្វីបអឺរ៉ុប រួចដំឡើងនៅទីក្រុង Toulouse ប្រទេសបារាំង, ទីក្រុង Hamburg អាល្លឺម៉ង់ និងទីក្រុង Tianjin ប្រទេសចិន។

Airbus Beluga XL ត្រូវបានដាក់រហស្សនាមថា យន្តហោះបាឡែន ដោយសារតែរូបរាងស្រដៀងនឹងត្រីបាឡែន។ ការជ្រើសរើសយកការរចនានេះ ត្រូវបានកើតចេញពីការបោះឆ្នោត ដែលមានការចូលរួមពីបុគ្គលិកចំនួន ២ម៉ឺននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម