Connect with us

មិនធម្មតា ក្រុមរាំ OMG តំណាងឱ្យប្រទេសកម្ពុជាទទួលបានជ័យលាភីលេខ ១ ក្នុងការរាំចង្វាក់ Blackpink នៅឥណ្ឌូនេសុី និងទទួលបានផ្លាកជ័យលាភីពី Lisa ផ្ទាល់ដៃទៀត

ឥណ្ឌូនេសុី៖ ក្រុមរាំ OMG ដែលយុវវ័យជាច្រើនបានស្គាល់រួចមកហើយថាជាក្រុមរាំស្រីស្អាតដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ក្នុងការបញ្ចេញក្បាច់រាំយ៉ាងរស់រវើកជាពិសេសក្បាច់ Kpop តែម្តង។ នៅយប់ថ្ងៃទី១៤ ខែមករា នេះដែរក៏មានកម្មវិធីប្រឡងក្បាច់រាំរបស់ Blackpink នៅលើទឹកដីប្រទេសឥណ្ឌូនេសុីដែលមានការចូលរួមប្រកួតពីបេក្ខជនជាច្រើនក្រុមដើម្បីបញ្ចេញសមត្ថភាពលើឆាក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺមានវត្តមានរបស់ក្រុមតារាចម្រៀងកូរ៉េ Blackpink ចូលរួមធ្វើជាតារាកិត្តិយសតែម្តង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមានមោទកភាពសម្រាប់ប្រទេសកម្ពុជានោះ គឺក្រុមរាំកម្ពុជា OMG ដណ្តើមបានជ័យលាភីលេខ១ក្នុងការរាំចង្វាក់ Blackpink លើឆាកអន្តរជាតិតែម្តង នេះបញ្ជាក់ថា កូនខ្មែរពិតជាមានទេពកោសល្យខ្ពស់ដែលអាចបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិបែបនេះថែមទាំងទទួលបានផ្លាកជ័យលាភីលេខ១ពី Lisa Blackpink ផ្ទាល់ដែលជាតារាកូរ៉េល្បីទូទាំងពិភពលោក៕


អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម