Connect with us

ជប៉ុនចាប់ផ្តើមចិញ្ចឹមសរីរាង្គមនុស្សក្នុងខ្លួនជ្រូក សម្រាប់សម្រួលការវះកាត់ប្តូរសរីរាង្គ

ជប៉ុន ចាប់ផ្តើមបើកការសិក្សាស្រាវជ្រាវថ្មីមួយទៀត ដោយនឹងចិញ្ចឹមសរីរាង្គមនុស្សឲ្យធំលូតលាស់ក្នុងសត្វជ្រូក ដើម្បីបម្រើការវះកាត់ផ្លាស់ប្តូរសរីរាង្គទៅថ្ងៃអនាគត។
ក្រសួងសុខាភិបាលជប៉ុន ថ្មីៗនេះបានអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាល ចាប់ផ្តើមការសិក្សាស្រាវជ្រាវចិញ្ចឹមសរីរាង្គមនុស្ស ដូចជាលំពែង នៅក្នុងខ្លួនសត្វជ្រូក ដើម្បីប្រើប្រាស់ក្នុងការវះកាត់សរីរាង្គ ខណៈការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមសាស្ត្រចារ្យ នៃសាកលវិទ្យាល័យ Meiji និងក្រុមអ្នកស្រាវជ្រាវផ្សេងទៀត។

ក្រុមអ្នកស្រាវជ្រាវ រំពឹងនឹងចាក់បញ្ចូលកោសិកាបង្កកំណើតដើមរបស់មនុស្ស ហៅថា pluripotent stem cells ឬ iPS cells ទៅនឹងស៊ុតបង្កកំណើតរបស់សត្វជ្រូក ដើម្បីឲ្យធំលូតលាស់ក្នុងស្បូនជ្រូក។
ស៊ុតបង្កកំណើតត្រូវអ្នកវិទ្យាសាស្ត្រជប៉ុនរំពឹងថានឹងលូតលាស់ទៅជាគភ៌ដែលជាការផ្សាំរវាងកោសិកាដើមរបស់ជ្រូក និងកោសិកាដើមរបស់មនុស្ស។ នៅ៣០ថ្ងៃបន្ទាប់ ក្រុមអ្នកវិទ្យាសាស្ត្រ នឹងទាញយកភគ៌ចេញមកក្រៅ ដើម្បីពិនិត្យមើលថា កោសិកាមនុស្សបានលាយជាមួយកោសិកាដែលនឹងវិឌ្ឍន៍ទៅជាលំពែងបាន ឬយ៉ាងណា។ ករណីលទ្ធផលដូចការរំពឹងទុក ភគ៌នេះនឹងត្រូវរក្សាក្នុងស្បូនជ្រូកឲ្យយូរបំផុតតាមអាចធ្វើបាន ឬអាចរង់ចាំរហូតដល់សម្រាលតែម្តង។ យ៉ាងណា ការសិក្សាត្រូវគេអះអាងថាត្រូវទាមទាររយៈពេលយ៉ាងហោចណាស់១០ឆ្នាំ ទើបអាចប្រើប្រាស់សម្រាប់ផ្លាស់ប្តូរសរីរាង្គមនុស្សបាន ព្រោះមានបញ្ហាច្រើនទៀតទាមទារឲ្យមានការដោះស្រាយជាមុន។
កាលពីខែមីនា ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន ធ្លាប់បានដាក់បម្រាមមិនឲ្យមានការស្រាវជ្រាវចាក់កោសិកាដើមមនុស្ស ទៅក្នុងស៊ុតបង្កកំណើតសត្វនោះទេ ប៉ុន្តែក្រោយសាស្ត្រាចារ្យ Hiromitsu Nakauchi នៃសកលវិទ្យាល័យក្រុងតូក្យូ ជោគជ័យលើការស្រាវជ្រាវបង្កើតសរីរាង្គមនុស្សក្នុងសត្វកណ្តុរមក ទើបធ្វើឲ្យរដ្ឋាភិបាលជប៉ុន ដកបម្រាមនេះចេញតែម្តង ខណៈការស្រាវជ្រាវលើសត្វជ្រូក ក៏មានលោក Hiromitsu Nakauchi ចូលរួមផងដែរ៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម