ផ្អាកផ្គត់ផ្គង់អគ្គិសនីនៅសង្កាត់ជាច្រើននិងតំបន់ជុំវិញភ្នំពេញ ពីព្រឹកដល់ល្ងាច/យប់ ថ្ងៃ១៦-១៩មករា
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្ន នៅក្នុងសង្កាត់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងឃុំមួយចំនួន ក្នុងខេត្តកណ្ដាល ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដោយគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
ថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់ នៅសង្កាត់ បឹងកក់ទី១, សង្កាត់កាកាបទី១, កាកាបទី២, ត្រពាំងក្រសាំង, ស្នោរ, កំបូល ចាក់អង្រែក្រោម, ចាក់អង្រែលើ, ឃ្មួញ, ព្រែកព្នៅ, សំរោង, និងសង្កាត់ពញាពន់ ព្រមទាំងសង្កាត់តាខ្មៅ, សង្កាត់ដើមមៀន និងស្រុកពញាឮ ខេត្តកណ្ដាល។
ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹកដល់៤រសៀល នៅសង្កាត់ ទឹកថ្លា, ភ្នំពេញថ្មី, អូរបែកក្អម, កាកាបទី១, កាកាបទី២, ស្ទឹងមានជ័យទី១, ស្ទឹងមានជ័យទី២, និងស្ទឹងមានជ័យទី៣ ព្រមទាំងឃុំបែកចាន, ឃុំឆក់ឈើនាង, ពើក, ក្រាំងម្កាក់ និងឃុំព្រៃពួច។
ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច នៅសង្កាត់ ផ្សារកណ្ដាលទី២, ចតុមុខ, ក្បាលកោះ, ទួលសង្កែទី១, ទួលសង្កែទី២, ឫស្សីកែវ, ភ្នំពេញថ្មី, គោករកា, ស្ទឹងមានជ័យទី២, ស្ទឹងមានជ័យទី៣, បឹងទំពន់ទី១, បឹងទំពន់ទី២, ដង្កោ និងសង្កាត់ទំនប់ទឹក។
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅសង្កាត់ ទំនប់ទឹក, សង្កាត់ជ្រោយចង្វារ, ព្រែកលៀប, សង្កាត់ទួលសង្កែទី២, ភ្នំពេញថ្មី, គោកឃ្លាង ស្កាត់ចោមចៅទី១, ចោមចៅទី២, ព្រៃស, ស្ទឹងមានជ័យទី២, ស្ទឹងមានជ័យ៣, បឹងទំពន់ទី១, បឹងទំពន់ទី២, ដង្កោ, និងសង្កាត់ទំនប់ទឹក ព្រមទាំងសង្កាត់តាខ្មៅ និងសង្កាត់កំពង់សំណាញ់ (ខេត្តកណ្ដាល)៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍