Connect with us

ដោយសារចង់ក្លាយជាអ្នកវាយប៉េងប៉ុងដ៏ជំនាញម្នាក់ ក្មេងស្រីអាយុត្រឹម៦ឆ្នាំ ប្តេជ្ញាហ្វឹកហាត់ទាំងទឹកភ្នែក

ប្រទេសចិន៖ ក្មេងស្រីម្នាក់ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសចិន ក្រោយវីដេអូខ្លីមួយ ដែលក្មេងស្រី Li Yiyi វ័យ ៦ ឆ្នាំខំប្រឹងហ្វឹកហាត់កីឡាវាយប៉េងប៉ុងនៅសាលាទាំងហូរទឹកភ្នែកសស្រាក់ ព្រោះតែចង់ឆ្ពោះទៅដល់គោលដៅផ្នែកកីឡាមួយនេះ។

ក្មេងស្រីដែលមកពីខេត្ត សានតុង ភាគខាងកើតប្រទេសចិន បានធ្វើឱ្យមនុស្សជាច្រើន មានអារម្មណ៍ក្តុកក្តួលជាខ្លាំង លើការបេ្តជ្ញាចិត្តរបស់នាង ដែលមានវ័យទើបតែ ៦ ឆ្នាំប៉ុណ្ណោះ តែនាងមានការតាំងចិត្តខ្ពស់ ទោះបីជាពិបាកដល់កម្រិតណាក៏ដោយ។ ជំនាញនេះ ក្រៅពីទាមទារឱ្យមានការតាំងចិត្តហើយ គឺត្រូវចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់ឱ្យដល់កម្រិតថែមទៀត បើមិនដូច្នោះទេ គឺមិនអាចសម្រេចដល់គោលដៅឡើយ។ មិនថា Yiyi ជូនទឹកភ្នែកប៉ុន្មានដងឡើយ តែនាងនៅតែព្យាយាមដោយសារតែការស្រលាញ់ ព្រោះនាងមានបំណងចង់ក្លាយជាកីឡាការនីវាយប៉េងប៉ុងជំនាញម្នាក់នៅពេលធំឡើង។

គួរបញ្ជាក់ដែរថា ក្រោយព្យាយាមហ្វឹកហាត់អស់រយៈពេល១ឆ្នាំមក Yiyi ក៏ទទួលបានជ័យលាភីក្នុងការប្រកួត ហើយដោយសារវីដេអូដែលគ្រូបង្វឹកនាងបានចែកចាយនៅបណ្តាញសង្គមពេលនេះ នាងមានអ្នកគាំទ្ររហូតដល់ជាង៣លាននាក់ឯណោះ៕

ប្រភព៖ South China Morning Post

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម