Connect with us

ផ្ទះក្លាហាន៩ ភាគទី២ នៅសប្តាហ៍នេះ នឹងកាន់តែប្លែកអារម្មណ៍ ល្អមើលក៏ល្អមើល កំប្លែងក៏កំប្លែង និងមានអត្ថន័យអប់រំល្អទៀត

តើប្រិយមិត្តគ្រប់រូប បានទស្សនាកម្មវិធីទូរទស្សន៍បែបអប់រំ “ផ្ទះក្លាហាន៩” កាលពីសប្តាហ៍មុនដែរ ឬទេ? តើគ្រប់គ្នាមានអារម្មណ៍យ៉ាងណាដែរ ចំពោះកម្មវិធីមួយនេះ? ពិតណាស់ កម្មវិធីទូរទស្សន៍បែបអប់រំមួយនេះ ទើបតែចាក់ផ្សាយបានភាគទី១ តែប៉ុណ្ណោះ ប៉ុន្តែពិតជាមានការគាំទ្រ និងតាមដានទស្សនាច្រើនគួរឱ្យកត់សម្គាល់ បើតាមការចូលទស្សនានៅក្នុងបណ្តាញសង្គម មិនថា Facebook ឬ YouTube ឡើយ។

សប្តាហ៍នេះ កម្មវិធី “ផ្ទះក្លាហាន៩” នឹងឈានចូលសប្តាហ៍ទី២ ហើយ ដោយមិនខុសពីសប្តាហ៍មុនឡើយ ប្រិយមិត្តនឹងរីករាយជាមួយការសម្តែងដ៏ប៉ិនប្រសព្វពីតួអង្គ ដែលមានដូចជា បងស្រីធំ ម៉ារី ប្អូនប្រុស វិទូ អ្នករួមបន្ទប់ជួលជាមួយគឺ តុង និងជំនាងផ្ទះស្អាត ឆ្លាត ផងដែរ។ ពួកគាត់នឹងបន្តពិភាក្សាគ្នា ពីគម្រោងក្នុងក្តីស្រមៃ ធ្វើយ៉ាងណាដើម្បីអាចឱ្យពួកគាត់មានអនាគតកាន់តែប្រសើរជាងពេលនេះ។ ប្រិយមិត្ត នឹងអាចទទួលបាននូវចំណេះ ជំនាញ ការគិតពីការទុកដាក់ពីប្រាក់ចំណូល ចំណាយ និងរបៀបរៀបចំពីគម្រោងផ្សេងៗ ពីជំនាងផ្ទះថែរក្សាផ្ទះក្លាហាន៩ នៅក្នុងភាគទី២នេះផងដែរ។

ចាំមើលថាតើ បងស្រីធំ ម៉ារី ប្អូនប្រុសសំណព្វចិត្ត វិទូ និងតុង អាចទទួលបាន និងយល់ពីការណែនាំរបស់ជំនាងផ្ទះ ចេនី ដែរឬទេ? តាមដានទាំងអស់គ្នា ថ្ងៃព្រហស្បតិ៍ ម៉ោង ៧យប់ នៅ MyTV, ថ្ងៃសុក្រ ម៉ោង ៧យប់ នៅ CTN, ថ្ងៃសៅរ៍ ម៉ោង ១១ព្រឹក នៅ CNC និងមានការ Live នៅលើ Facebook ផងដែរ។

ពេលទស្សនា សូមកុំភ្លេចត្រៀម សៀវភៅ និងប៊ិច ដើម្បីកត់ទុកចំណុចល្អៗ សម្រាប់ខ្លួនឯងផងណា !!

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម