Connect with us

Inter ជិតទិញបានខ្សែប្រយុទ្ធម្នាក់ពីក្លិប Chelsea

អ៊ីតាលី៖ លោក Olivier Giroud អាចនឹងទទួលបានការពិនិត្យសុខភាពរបស់ខ្លួននៅចុងសប្តាហ៍នេះ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៤.៥ លានអឺរ៉ូ បូករួមប្រាក់បន្ថែម ១លានអឺរ៉ូ។

ខ្សែប្រយុទ្ធរូបនេះ ស្ថិតនៅក្នុងរយៈពេល ៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Stamford Bridge ហើយបានបង្ហាញខ្លួនបានតែ ៧ ប្រកួតប៉ុណ្ណោះរហូតមកដល់រដូវកាលនេះ ដោយរកបានតែមួយគ្រាប់គត់។
យោងតាមអ្នកជំនាញផ្ទេរកីឡាករ Sky Sport Italia លោក Gianluca Di Marzio បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងក្លិបទាំងពីរមានតម្លៃ ៤.៥ លានផោនបូកនឹងប្រាក់រង្វាន់ ១ លានផោនទៀត។

Giroud បានបំពេញលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបនៅអ៊ីតាលីក្នុងកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ ២០២២ ហើយត្រូវបានគេរំពឹងថា នឹងនៅក្នុងទីក្រុង Milan សម្រាប់ការពិនិត្យសុខភាពក្នុងរយៈពេលពីរ បីថ្ងៃខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម