Connect with us

ផែនការរបស់ ManUtd ទៅប្រទេសកាតា ត្រូវលុបចោល

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានលុបចោលផែនការរបស់ពួកគេ ក្នុងការទៅលេងនៅប្រទេសកាតា ក្នុងកំឡុងពេលសម្រាករដូវរងារ ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខ។


អ្នកចាត់ការ Ole Gunnar Solskjaer បានរៀបចំជំរុំហ្វឹកហាត់មួយនៅទីក្រុងដូហាក្នុងអំឡុងខែកុម្ភៈ។ ទោះយ៉ាងណាក៏ដោយ ដោយសារភាពតានតឹងផ្នែកនយោបាយកើនឡើងនៅក្នុងតំបន់ គាត់បានសម្រេចចិត្តលុបចោលការធ្វើដំណើរ និងផ្លាស់ជំរុំហ្វឹកហាត់ជិតផ្ទះ – ប្រហែលជានៅអឺរ៉ុបខាងត្បូង។

លោក Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតទល់ Wolves ថា៖ « ប្រសិនបើមានរឿងមួយដែលធ្វើឱ្យខ្ញុំព្រួយបារម្ភ វាមិនមែននៅលើទីលានបាល់ទាត់ទេ មានរឿងផ្សេងទៀតដែលធ្វើឱ្យខ្ញុំព្រួយបារម្ភជាងបាល់ទាត់ ។ យើងកំពុងសំឡឹងមើលទៅមជ្ឈឹមបូព៌ា ប៉ុន្តែវានឹងមិនកើតឡើងនោះទេ » ។

វាជាការចាំបាច់ដែលក្រុមបិសាចក្រហមមានការសម្រាករដូវរងារ ក្រោយពីការប្រកួតដ៍មមារញឹកនៅថ្ងៃបុណ្យណូអែល និងអំឡុងខែមករា ខណៈកីឡាករដូចជា Harry Maguire, Marcus Rashford និង Dan James សុទ្ធតែបានលេង ២៨, ២៧ និង ២៣ ប្រកួតរួចទៅ ហើយនៅរដូវកាលនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម