វគ្គនេះ! លោក ដារ៉ុង អាចនឹងចែកផ្លូវគ្នាជាមួយកញ្ញា ភួង ដែរឬទេ? ខណៈលេចឮថា ភួង មានផ្ទៃពោះ
ភ្នំពេញ៖ នៅសប្តាហ៍នេះ កាន់តែជក់ចិត្តជាមួយខ្សែភាពយន្តភាគខ្មែរ រឿង “កំណត់ត្រាស្នេហ៍” នេះជាវគ្គមួយ ដែលធ្វើឱ្យប្រិយមិត្តរិតតែជក់ចិត្ត តើចំណងស្នេហ៍របស់លោក ដារ៉ុង និង កញ្ញា ភួង ឈានដល់ការចែកផ្លូវគ្នាមែនដែរឬទេ? ដោយសារតែរឿងចំនួនដែលលេចឮថា កញ្ញា ភួង មានផ្ទៃពោះ ប៉ុន្តែការចែកផ្លូវគ្នានេះ នៅមិនទាន់ច្បាស់លាស់នោះឡើយ។
ភួង ជាតួអង្គមួយដែលមានចរិតស្លូតបូត សុភាពរាបសា គួរឱ្យស្រឡាញ់ ប៉ុន្តែបែរជាមកជួបបញ្ហាមិនចេះចប់ ពិសេសរឿងស្នេហាតែម្តង។ ការស្រឡាញ់របស់ ភួង គឺបានត្រឹមតែសោកស្តាយ ដែលត្រូវតួអង្គប្រុស លោក ដារ៉ុង ធ្វើបាបចិត្ត ហើយឈឺចាប់ស្ទើរតែគ្រប់ពេល នៅពេលជួបគ្នាម្តងៗ។ ទស្សនិកជនប្រាកដជាស្គាល់តួអង្គប្រុស លោក ដារ៉ុង ច្បាស់មកហើយ គឺជាតួអង្គមួយដែលសម្បូរទ្រព្យធន់ លុយចាយមិនខ្វះ ព្រមទាំងមានអំណាចថែមទៀត មានចរិតក្អេងក្អាង ចូលចិត្តធ្វើបាបអ្នកដទៃ ពិសេសស្រីៗតែម្តង។
សម្រាប់ភាគនេះ គឺពិតជាជក់ចិត្តជាខ្លាំងជាមួយរឿង “កំណត់ត្រាស្នេហ៍” ដែលកំពុងតែចាក់ផ្សាយជារៀងរាល់សប្តាហ៍ នៅលើកញ្ចក់ទូរទស្សន៍ CTN ហើយក៏ជារឿងភាគមួយដែលមានការគាំទ្រជាច្រើនពីសំណាក់អ្នកទស្សនា។
ស្ថានីយទូរទស្សន៍ CTN ធ្វើការចាក់ផ្សាយរឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍