Connect with us

អាជ្ញាធរខេត្តមណ្ឌលគីរី ចំណាយថវិកា ប្រមាណ ៥០ម៉ឺនដុល្លា សម្រាប់សាងសង់វិមានឯករាជ្យ នៅលើគម្រោងសួនឧទ្យានសែនមនោរម្យ

ភ្នំពេញ ៖ សួនឧទ្យានសែនមនោរម្យ ដែលស្ថិតនៅកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី គឺជាសួនឧទ្យានដ៏ធំជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការសាងសង់កំពុងដំណើរ ការ តាមការគ្រោងទុក ដោយរំពឹងថា នឹងជួយកែប្រែមុខមាត់ថ្មី និង ជាការទាក់ទាញភ្ញៀវទេស ចរណ៍ជាតិ និង អន្តរជាតិ មកលេងកម្សាន្តនៅខេត្តភូមិភាគឥសាន មួយនេះ ។


នៅថ្ងៃម្សិលម៉ិញនេះ អាជ្ញាធរខេត្ត បានចាប់ផ្តើមធ្វើការសាងសង់នូវវិមានឯករាជ្យនៅលើគម្រោងសួនឧទ្យាននេះ ដោយចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លា អាមេរិក ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការសាងសង់វិមានឯករាជ្យនៅលើសួនឧទ្យានសែនមនោរម្យ ដែលជាប្រវត្តិសាស្រ្តមួយ នៅលើទឹកដី នៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។


បើតាមលោក ខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ បានឱ្យដឹងថា ការសាងសង់វិមានឯករាជ្យ នៅខេត្តមណ្ឌលគិរី គឺ មានទំហំផ្ទៃ រង្វង់ចំនួន ៥៨ម៉ែត្រ កម្ពស់ ២៤ម៉ែត្រ សាងសង់ដោយក្រុមជាងសំណង់បែបបុរាណ។


សូមបញ្ជាក់ថា សួនឧទ្យានសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ សាងសង់លើផ្ទៃដីទំហំប្រមាណ ២០ហិកតា និង មានរៀបចំធ្វើរូបសេះ រូបផ្លែឃ្លោក រូបនាគ មានកន្លែងហាត់ប្រាណ កន្លែងតាំងពិពរណ៌ជាដើម ។ ជាមួយគ្នានេះ សួននេះ ក៏មានការរៀបចំលំអរ ដោយដាំស្មៅស្លាបទា ដាំដើមឈើ និង រុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្ត ឲ្យសមស្របនឹងអាកាសធាតុ ហើយលើសពីនេះទៀត ក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិចព្នង និងអត្តសញ្ញាណជាតិផងដែរ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម