Connect with us

ដោយសារចង់សន្សំប្រាក់ព្យាបាលជម្ងឺប្អូន ស្ត្រីម្នាក់សុខចិត្តញ៉ាំបាយជាមួយម្ទេសរាល់ថ្ងៃរហូតដល់ស្លាប់ខ្លួន

ដោយសារចង់សន្សំប្រាក់ព្យាបាលជំងឺប្អូន ស្ត្រីម្នាក់សុខចិត្តញ៉ាំបាយជាមួយម្ទេសរាល់ថ្ងៃរហូតដល់ស្លាប់ខ្លួន

ប្រទេសចិន៖ ដោយសារតែជាក្មេងកំព្រា និងមានប្អូនប្រុសដែលមានជំងឺវិកលចរិតក្នុងបន្ទុក Wu Huayan បានសន្សំសំចៃជាខ្លាំង ដើម្បីទុកប្រាក់ព្យាបាលប្អូន។

នាងតែងរំលងអាហារពេលព្រឹក និងរាល់ពេលញ៉ាំអាហារម្តងៗគឺមានតែបាយជាមួយម្ទេសតែប៉ុណ្ណោះ។ Wu វ័យ២៤ឆ្នាំ ដែលមានកម្ពស់ត្រឹម ១,៣៥ម៉ែត្រ និង ទម្ងន់២១,៤គីឡូក្រាម បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមករានេះ ក្រោយមានអាការៈហើមមុខ គេងមិនលក់ និង ជ្រុះសក់ជាដើម។ រោគសញ្ញាទាំងនេះបានចាប់ផ្តើមធ្វើទុកតាំងពីឆ្នាំ២០១៨ម៉្លេះដែលកាលណោះ នាងបានធ្វើការសុំជំនួយនៅលើបណ្តាញសង្គម ដើម្បីធ្វើការវះកាត់ ប៉ុន្តែគួរឱ្យស្តាយដែលនាង មានទម្ងន់មិនគ្រប់ ទើបគ្រូពេទ្យមិនអាចវះកាត់ឱ្យបាន៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម