Connect with us

ក្រុមហ៊ុនចិនបូមទឹកពីទំនប់ ធ្វើឱ្យរីងហួតហែងប៉ះពាល់ប្រជាជន៥ពាន់នាក់នៅអូស្ត្រាលី

អូស្ត្រាលី៖ ស្របពេលប្រទេសអូស្ត្រាលី កំពុងជួបវិបត្តិភ្លើងឆេះព្រៃ ដែលអូសបន្លាយជាច្រើនខែកន្លងមក នៅពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍មួយថា ទីក្រុងមួយ កំពុងជួបវិបត្តិខ្វះទឹក ដោយសារតែក្រុមហ៊ុនចិនមួយ បានបូមទឹកពីទំនប់នៅក្បែរនោះ ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអូស្ត្រាលី ប្រមាណ ៥០០០នាក់ ដែលរស់នៅទីក្រុង។

ទីក្រុងខាងលើ គឺ Stanthorpe នៅរដ្ឋ Queensland ដោយប្រជាជនពឹងផ្អែកលើទឹកពីទំនប់ ឈ្មោះ Storm King ដែលមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគខាងជើងពីទីប្រជុំជន។ ប្រជាជននៅទីនោះ មានប្រើប្រាស់រថយន្តជាង៤០គ្រឿង សម្រាប់ដឹកទឹកពីទំនប់ ដើម្បីយកមកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

យ៉ាងណាមិញ មិនមានបង្ហើបពីឈ្មោះក្រុមហ៊ុនរបស់ចិនដែលត្រូវបានក្រុមប្រឹក្សាតំបន់ Southern Downs ដែលគ្រប់គ្រងទៅលើទីក្រុង Stanthorpe បានផ្ដល់សិទ្ធិឱ្យប្រកបអាជីវកម្មបូមទឹកពីទីតាំងចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីទីប្រជុំជន កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនោះទេ។

ដោយសារតែកង្វះទឹក ប្រជាជននៅទីក្រុងខាងលើ ត្រូវកំណត់ឱ្យប្រើប្រាស់ទឹកត្រឹមតែ ៨០លីត្រសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ Daily Mail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម