សមាគមរោងចក្រកាត់ដេរកម្ពុជា គាំទ្រការកែច្បាប់ កាត់បន្ថយប្រាក់ឈ្នួលវេនយប់ និងថ្ងៃឈប់សម្រាកសង
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីគាំទ្រការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដែលពាក់ព័ន្ធនឹងមាត្រា ១៤៤ថ្មី មាត្រា ១៦២ មាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ។
សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគាំទ្រនូវការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការងារ ដែលពាក់ព័ន្ធនឹងទីមួយ កែសម្រួលអត្រាប្រាក់ឈ្នួលវេនការងារពេលយប់ ស្មើអត្រាវេនការងារថ្ងៃ ក្នុងមាត្រា ១៤៤ថ្មី និងមាត្រាពាក់ព័ន្ធ, ទីពីរ លុបការឈប់សម្រាកនៅថ្ងៃបន្ទាប់សម្រាប់បុណ្យចំលើថ្ងៃអាទិត្យ ក្នុងមាត្រា ១៦២ និង មាត្រាពាក់ព័ន្ធ និង ទី៣ ពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទបុគ្គល ក្នុងមាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានបន្តថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះ ជាការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ និងជាពេលដែលសាកសមបំផុត ព្រោះរួមចំណែកដល់ការបង្កើនសមត្ថភាពផលិតកម្ម និងសក្ដានុពលនៃការប្រកួតប្រជែងរបស់ប្រទេសលើឆាកអន្តរជាតិ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់ផ្នែកឧស្សាហកម្ម និងសេវាកម្ម៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍