Connect with us

ជំងឺថ្មីដែលផ្ទុះឡើងនៅចិន បានរីករាលដល់ប្រទេសជប៉ុនហើយ

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា គេបានរកឃើញករណីទីមួយ នៃអ្នកផ្ទុកមេរោគកូរ៉ូណាវីរុស ដែលបង្កជំងឺរលាកសួតប្រភេទថ្មី។ នេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ នេះ។

ក្រសួងជប៉ុន បានបញ្ជាក់ថា បុរសវ័យខ្ទង់ ៣០ឆ្នាំ មកពីខេត្តកាណាហ្គាវ៉ា ក្បែរទីក្រុងតូក្យូ ត្រូវបានរកឃើញមានផ្ទុកមេរោគកូរ៉ូណាវីរុស នៃជំងឺរលាកសួតប្រភេទថ្មី ដែលផ្ទុះចេញពីទីក្រុងវូហាន ខេត្តវ៉ុយបេ ប្រទេសចិន។ បុរសខាងលើ មានប្រភពពីទីក្រុងវូហាន។ អង្គការសុខភាពពិភពលោក បានប្រកាសថា វីរុសថ្មីនេះ អាចនឹងរីករាលដាលនៅទូទាំងពិភពលោក។ វីរុសនេះ បង្កឡើងចេញពីផ្សារលក់គ្រឿងសមុទ្រមួយ នៅទីក្រុងវូហាន។

សូមជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ ប្រទេសថៃ បានរកឃើញស្ត្រីជនជាតិចិនម្នាក់ មានផ្ទុកវីរុសមថ្មីនេះ ដែលជាករណីទីមួយ នៅក្នុងប្រទេសអាស៊ានមួយនេះ។ គាត់បានធ្វើដំណើរពីទីក្រុងវូហាន តាមជើងហោះហើរមកកាន់ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ នាក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមករា ឆ្នា២០២០៕

ប្រភព៖ SCMP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម