Connect with us

ចូលរួមសោកស្តាយផង ស្វាមី ឡោម លក្ខណា បាត់បង់ជីវិតព្រឹកនេះក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ កំពុងតែមានក្តីសុខក្នុងរង្វង់គ្រួសារដ៏តូច ពេលនេះតារាចម្រៀង និងសម្តែង ឡោម លក្ខណា កំពុងតែជូបទុក្ខជាទម្ងន់ដោយសារស្វាមីរបស់នាងទើបតែជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតភ្លាមៗកាលពីព្រឹកថ្ងៃទី១៦ ខែមករា នេះ។ ក្រោយទទួលបានដំណឹងអកុសលនេះហើយអ្នកនាងឡោម លក្ខណា ក៏បានបង្ហោះសារនៅលើគណនីយហ្វេសបុករបស់ខ្លួនថា “យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរណ៍ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសពដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសពស្ថិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។


ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ សូមបងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមើលថែកូនឱ្យល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើរអីអូនមួយម៉ាត់”។ គ្រាន់តែបានឃើញការបង្ហោះរបស់នាងភ្លាមក៏មានអ្នកគាំទ្រ និងអ្នកញាតិមិត្តជាច្រើនចូលរួមសោកស្តាយ និងបានលើកទឹកចិត្តនាងផងដែរ៕


អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម