ផ្សែងរបស់យន្តហោះ សម្លាប់មនុស្សច្រើនជាងធ្លាក់យន្តហោះទៅទៀត
បរទេស៖ ការសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts នៅ Cambridge បានឱ្យដឹងថា ការបញ្ចេញផ្សែងពុលរបស់យន្តហោះ បានស្លាប់មនុស្សច្រើនជាង ការធ្លាក់យន្តហោះទៅទៀត ក្នុងមួយឆ្នាំៗ។
ផ្សែងយន្តហោះ មិនខុសពីផ្សែងរថយន្ត មានផ្ទុកធាតុពុលបរិយាកាស រួមមាន ស្ពាន់ធ័រឌីអុកស៊ីត និងអាសូតអុកស៊ីត ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ការស្រាវជ្រាវ បានរកឃើញថា មនុស្សប្រហែល ១០០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារផ្សែងចេញពីយន្តហោះ ខណៈមនុស្សប្រហែល ១ពាន់នាក់ ស្លាប់ដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះ ជារៀងរាល់ឆ្នាំ។
អ្នកវិទ្យាសាស្ត្រ អះអាងថា ផ្សែងចេញពីយន្តហោះ មានភាគល្អិត ដែលអាចចូលទៅក្នុងសួត និងសរសៃឈាម។ របាយការណ៍ UN បានឱ្យដឹងថា មូលហេតុនៃការស្លាប់ ដោយសារការបំពុលខ្យល់ មានជំងឺសរសៃឈាម និងផ្លូវដង្ហើម រាប់បញ្ចូលទាំងមហារីកសួត៕
ប្រភព៖ National Geographic
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍