Connect with us

Mbappe ជួយ PSG ឈ្នះក្រុមចាស់ Monaco ៤-១ វ៉ាដាច់ ៨ពិន្ទុលើតារាង

បារាំង៖ Kylian Mbappe រកបានពីរគ្រាប់ ខណៈដែល Paris Saint-Germain បានបំបាក់ក្រុម Monaco ៤-១ ដែលកើនដល់ ៨ពិន្ទុ ឈរនៅកំពូលតារាង Ligue 1 ។

កាលពីជើងទី១ នៅក្នុងទឹកដី PSG ក្រុមទាំង២ បានត្រឹមទទួលលទ្ធផល ៣ទល់៣ តែមកទឹកដី Monaco វិញ ក្រុមលើកំពូលតារាងបានលុត ក្រុមម្ចាស់ផ្ទះ ដល់ទៅ ៤ ទល់ ១ ដោយកីឡាករ Mbappe ២គ្រាប់, Neymar ១គ្រាប់ និង Pablo Sarabia ១គ្រាប់ ហើយក្រុមម្ចាស់ផ្ទះ ក៏តដៃបាន ១គ្រាប់វិញផងដែរ ដោយ Tiemoue Bakayoko ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២១ ឆ្នាំដែលលេងឱ្យម៉ូណាកូ ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨ ពេលនេះ រកបាន ១៣ គ្រាប់ក្នុង ១៤ប្រកួត ដែលតិចជាងកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅលីហ្គ ១គ្រាប់ប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម