Connect with us

បញ្ហារបួសខ្នងរបស់ Marcus Rashford ជាក្ដីបារម្ភដល់ការប្រកួតទល់នឹង Liverpool

អង់គ្លេស៖ Marcus Rashford អាចនឹងខកខានការប្រកួត Premier League ទល់នឹង Liverpool ចុងសប្ដាហ៍នេះ ក្រោយមានរបួសក្នុងការប្រកួតទល់នឹងក្រុម Wolves ។
ខ្សែប្រយុទ្ធអន្តរជាតិ វ័យ២២ឆ្នាំរូបនេះ ត្រូវបានប្ដូរចេញនៅនាទី៨០ ដោយសាររបួសខ្នងក្នុងការប្រកួត FA Cup ទល់នឹង Wolves ដែល Manchester United បានយកឈ្នះយ៉ាងប្រផិតប្រផើយ ១ ទល់នឹង០។ យ៉ាងណាអ្នកចាត់ការ Solskjaer មិនបានបដិសេធថា Rashford នឹងអវត្តមាន ១០០%នោះទេ។
គ្រូសញ្ជាតិន័រវែស បានឱ្យដឹងថា៖ « Rashford នឹងត្រូវធ្វើតេស្តនៅប៉ុន្មានថ្ងៃខាងមុខទៀត ពេលនេះ មិនអាចរត់បានឡើយ។ កីឡាករសញ្ជាតិអង់គ្លេស រកបាន២២គ្រាប់រដូវកាលនេះ ទាំងនៅក្លិប និងជម្រើសជាតិ”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម