Connect with us

ប្រតិបត្តិការសង្គ្រោះជីវិតសត្វកម្រដែលរងការគំរាមកំហែងផុតពូជ ចាប់ផ្ដើមនៅអូស្ត្រាលី

អូស្ត្រាលី៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសអូស្ត្រាលី កំពុងយកចិត្តទុកដាក់ចំពោះការជួយសង្គ្រោះពពួកសត្វកម្រ នៅកោះកង់គូរូ ដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារតែភ្លើងឆេះព្រៃ។

ភ្លើងឆេះព្រៃ ដែលបានឆាប់ឆេះនៅប៉ែកខាងត្បូង និងប៉ែកខាងកើត ប្រទេសអូស្ត្រាលី បានសម្លាប់ជីវិតសត្វព្រៃជាង ៥ពាន់លានក្បាល។ ស្របពេលព្រៃឈើ និងរុក្ខជាតិនៅតាមតំបន់ឆ្នេរ ស្មើនឹងផ្ទៃដីប្រទេសព័រទុយហ្គាល់ កំពុងត្រូវបានភ្លើងលេបត្របាក់ អ្នកបរិស្ថានជាច្រើន កំពុងមានការព្រួយបារម្ភថា ភ្លើងអាចនឹងធ្វើឱ្យប្រភេទសត្វមួយចំនួន ត្រូវផុតពូជបាន។

នៅកោះកង់គូរូ ដែលមានសត្វខូឡាដ៏កម្រ ត្រូវបានដាក់ក្នុងបញ្ជីគំរាមកំហែង។ ដើម្បីការពារជីវិតសត្វទាំងនេះ អាជ្ញាធរបានពង្រាយកម្លាំងដើម្បីស្វែងរកសត្វដែលនៅរស់ និងមានរបួស ឬកំពុងស្រែកឃ្លានចំណីអាហារ។

លោកស្រី Kelly Donithan អ្នកជំនាញអង្គការជួយសង្គ្រោះមួយ បានឱ្យដឹងថា ពួកគេ បានសង្គ្រោះសត្វជាច្រើនពីកោះកង់គូរូ។ លោកស្រីបន្តថា បើទុកនៅដូច្នេះ សត្វទាំងនោះ ច្បាប់ជាចុះខ្សោយទៅៗ ឈានដល់ការស្លាប់ជាមិនខាន៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម