Connect with us

ក្លិប Yokohama FC ចុះកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធជប៉ុនវ័យ ៥២ ឆ្នាំ

ជប៉ុន៖ ខ្សែប្រយុទ្ធជនជាតិជប៉ុនឈ្មោះ Kazuyoshi Miura គឺជាកីឡាករមានវ័យចំណាស់ជាងគេ ដែលនៅប្រកបអាជីពបាល់ទាត់ បន្ទាប់ពីបន្តកុងត្រាជាមួយក្លិប Yokohama FC ។
នៅអាយុ ៥២ឆ្នាំ (គាត់មានអាយុ ៥៣ ឆ្នាំក្នុងខែកុម្ភៈ) Miura ទើបតែបានចុះហត្ថលេខាជាមួយក្រុមនៅលីហ្គកំពូលជប៉ុន J1 League សម្រាប់រដូវកាល ២០២០ ។ កីឡាករ ដែលមានរហស្សនាមថា King Kazu បានប្រាប់គេហទំព័ររបស់ក្លិបថា៖ « ខ្ញុំអាចបន្តកុងត្រាថ្មីជាមួយ Yokohama FC ក្នុងរដូវកាល ២០២០។ ខ្ញុំ នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមចំណែកជាមួយក្រុម » ។
ការប្រកួតដំបូងរបស់ Yokohama FC នៅថ្ងៃទី២៣ ខែកុម្ភៈ នឹងប៉ះ Vissel Kobe ដែលមានកីឡាករ Andres Iniesta ហើយការប្រកួតនោះ អាចជាលើកទីមួយរបស់ Kazuyoshi Miura ដែលបានលេងក្នុងក្របខ័ណ្ឌកំពូល ចាប់តាំងពីឆ្នាំ ២០០៧ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម