Connect with us

សភាថៃ ពិភាក្សាពីការផ្ដល់ភាពស្របច្បាប់ដល់អ្នករកស៊ីផ្លូវភេទ

បាងកក៖ កាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ អ្នកតាក់តែងច្បាប់មួយរូប នៃរដ្ឋាភិបាលចម្រុះ បានស្នើឱ្យមានច្បាប់ផ្ដល់ភាពស្របច្បាប់សម្រាប់អ្នករកស៊ីផ្លូវភេទ នៅក្នុងប្រទេសថៃ ដោយលោកថា ច្បាប់នេះ អាចជួយការបន្ថយការរំលោភផ្លូវភេទ។

លោក Mongkolkit Suksintharanon មកពីគណបក្សថៃស៊ីវីល័យ ដែលជាប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកអំពើហិង្សាផ្លូវភេទ បានថ្លែងថា ការរកស៊ីផ្លូវភេទ និង កន្លែងរកស៊ីទាំងនេះ អាចជួយកាត់បន្ថយបទល្មើសរំលោភសេពសន្ថវៈ និងបញ្ចប់វប្បធម៌សូកប៉ាន់ ក្នុងចំណោមអ្នកអនុវត្តច្បាប់។

លោកក៏បានលើកពីច្បាប់ប្រទេសស្វីស ដែលផ្ដល់ភាពស្របច្បាប់ដល់អ្នករកស៊ីផ្លូវភេទ ដែលទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការរំលោភសេពសន្ថវៈ។

របាយការណ៍ប៉ូលិស បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ មានបណ្ដឹងទាក់ទងនឹងការចាប់រំលោភសេពសន្ថវៈ ចំនួន ១៧០០ ករណី។ ប៉ុន្តែមានការលើកឡើងថា តួលេខពិតប្រាកដ មានច្រើនជាងនេះ គ្រាន់តែជនរងគ្រោះ មិនបានដាក់ពាក្យបណ្ដឹង៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម