Connect with us

កម្ពុជា ឈ្នះរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

ព្រុយណេ៖ ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ អាស៊ាន បានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិបត្តិករ និងភាគីពាក់ព័ន្ធ ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន។

កម្ពុជា បានឈ្នះជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ រួមមានខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត និងក្រុងតាខ្មៅ និងជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២។

ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្ត ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន អាស៊ានបានដាក់ឱ្យអនុវត្តនូវស្តង់ដាគុណភាពទេសចរណ៍ ចំនួន ៨ រួមមាន៖ ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ស្តង់ដាសហគមន៍េទសចរណ៍អាស៊ាន ស្តង់ដាបង្គន់សាធារណៈអាស៊ាន ស្តង់ដាសណ្ឋាគារបៃតងអាស៊ាន ស្តង់ដាស្ប៉ាអាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន និងស្តង់ដាបន្ទប់ប្រជុំអាស៊ាន (MICE)៕

ប្រភព៖ ក្រសួងទេសចរណ៍

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម