Connect with us

សេដ្ឋីអេស្បាញមួយរូបត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យប្រាក់ ៥៨ លានដុល្លារពីបទរត់ពន្ធរូប Picasso ដើម្បីដាក់ដេញថ្លៃ

អេស្បាញ៖ Jaime Botin ដែលជាអតីតប្រធានអ្នកផ្តល់ប្រាក់កម្ចី Bankinter SA និងជាសមាជិកនៃរាជវង្សដែលបានគ្រប់គ្រង Santander អស់រយៈពេលជាងមួយសតរត្សរ៍ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ និងពិន័យទឹកប្រាក់ចំនួន ៥៨ លានដុល្លារដោយសារលោកព្យាយាមរត់ពន្ធផ្ទាំងគំនូរ Pablo Picasso ចេញពីប្រទេសអេស្បាញដើម្បីដាក់លក់ដេញថ្លៃដែលរូបនោះមានតម្លៃរហូតដល់ ២៨,៩៥៧,៤៧៤ ដុល្លារឯណោះ។

យោងតាមច្បាប់ដ៏តឹងរឹងរបស់អេស្បាញបានកំណត់ថា របស់សិល្បៈណាមួយដែលមានអាយុកាលលើសពី ១០០ ឆ្នាំនឹងត្រូវចាត់ទុកជាទ្រព្យសម្បត្តិរបស់ជាតិទោះបីជារបស់មួយនោះមានម្ចាស់កម្មសិទ្ធក៏ដោយ ប្រសិនជាចង់យកចេញក្រៅប្រទេសគឺត្រូវសុំច្បាប់អនុញ្ញាតិជាមូយសិន។ ជាក់ស្តែងក្រុមរដ្ឋអាជ្ញាបានអះអាងថា Botin កំពុងរត់ពន្ធគំនូរចេញពីប្រទេសអេស្បាញទៅប្រទេសស្វីសដើម្បីរក្សាទុកដេញថ្លៃ យោងតាមវេបសាយអង់គ្លេស Artlyst បានបញ្ជាក់ថា Botin បានទិញគំនូរមួយផ្ទាំងនេះកាលពីឆ្នាំ ១៩៧៧។

ស្របពេលដែលរូបគំនូរ Picasso រៀបនឹងនាំចេញទៅក្រៅប្រទេសតាមនាវាក៏ត្រូវបានប៉ូលិសរឹបអូសមកវិញ និងបានកាត់ទោសមហាសេដ្ឋី Botin បតាមផ្លូវច្បាប់ផងដែរ ទោះជាយ៉ាងណា Botin មានរយៈពេល ១០ ថ្ងៃដើម្បីធ្វើការប្តឹងទៅឧទ្ធរណ៍៕

ប្រភព៖ BBC
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម