Connect with us

ធ្លាប់តែជាវាលខ្សាច់ស្ងួតក្តៅហែង ពេលនេះប្រទេសអារ៉ាប៊ីសាអូឌីតគ្របដណ្តប់ដោយព្រិលទៅវិញ

អារ៉ាប៊ី៖ ក្នុងរយៈចម្ងាយ ១៩៣ គីឡូម៉ែត្រពីសមុទ្រក្រហម Tabuk គឺជាតំបន់ដែលត្រជាក់ជាងគេនៅអារ៉ាប៊ីសាអូឌីត អាកាសធាតុនៅកំឡុងខែមករាជាធម្មតាបានធ្លាក់ចុះដល់ ៤ អង្សា ប៉ុន្តែជាទូទៅតំបន់នោះគឺមានភាពស្ងួតហែងនេះបើយោងតាមលោក Eric Leister អ្នកឧតុនិយមជាន់ខ្ពស់របស់ AccuWeather បានបញ្ជាក់។

ព្រិលពណ៌សត្រូវបានគ្របដណ្តប់ពាសពេញវាលខ្សាច់ដោយសារតែព្យុះព្រិលដ៏មានឥទ្ធិពលមួយបានបក់ពីអឺរ៉ុបខាងត្បូង និងមេឌីទែរ៉ាណេចូលទៅមជ្ឈឹមបូព៌ាកាលពីសប្តាហ៍មុនដែលបណ្តាលឱ្យខ្យល់ត្រជាក់ចូលមកដល់តំបន់ Tabuk ទើបបណ្តាលឱ្យធ្លាក់ព្រិល។

ដោយសារប្រជាជនអារ៉ាប៊ីមានភាពត្រេកត្រអាលនឹងទិដ្ឋភាពនេះទើបពួកគេនាំគ្នាថតវីដេអូបង្ហោះក្នុងប្រព័ន្ធ Twitter មិនបានប៉ុន្មានផងក៏មានអ្នកចាប់អារម្មណ៍ជាច្រើនដោយសារតែភាពខុសប្រក្រតីពីវាលខ្សាច់ស្ងួតហែងប្រែក្លាយទៅជាវាលព្រិលដ៏សក្បុសបែបនេះ៕


ប្រភព៖ abc news
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម