Connect with us

ការប្រកួតពាន Africa Cup of Nations ផ្លាស់ប្តូរកាលបរិច្ឆេទលេង ព្រោះរឿងមួយ

បរទេស៖ ម្ចាស់ផ្ទះប្រទេសកាមេរ៉ូនបានប្រកាសថា ការប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកឆ្នាំ ២០២១ នឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា បន្ទាប់ពីកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរ។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅខែមិថុនា និងខែកក្កដា ប៉ុន្តែត្រូវបានផ្លាស់ប្តូរ ដោយសារតែអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេស ដែលមានន័យថា ក្លិបមួយចំនួននៃក្របខ័ណ្ឌធំៗអាចនឹងមិនមានកីឡាករជម្រើសដំបូងរបស់ខ្លួននៅក្នុងដំណាក់កាលសំខាន់នៃរដូវកាល។

សហព័ន្ធបាល់ទាត់ប្រទេសកាមេរ៉ូនបានប្រកាសបន្ទាប់ពីជួបជាមួយអ្នកតំណាងមកពីសហព័ន្ធបាល់ទាត់អាហ្វ្រិកថា៖” ពាន Africa Cup of Nations នឹងលេងនៅកាមេរ៉ូនពីថ្ងៃទី៩ ខែ មករា ដល់ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១។ កាលបរិច្ឆេទផ្លាស់ប្ដូរដោយសារហេតុផលអាកាសធាតុតាមការស្នើសុំរបស់កាមេរ៉ូន”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម