Connect with us

គ្រាន់តែញ៉ាំសាច់ជ្រូក១បន្ទះ១ថ្ងៃ ក៏អាចជួបហានិភ័យមហារីកពោះវៀនដែរ

សុខភាព៖ ការបរិភោគសាច់ជ្រូក សាច់ក្រហម ឬសាច់ច្នៃ អាចប្រឈមនឹងហានិភ័យមហារីកពោះវៀន នេះបើតាមការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស។
ប្រភពសារព័ត៌មាន CNN បានឲ្យដឹងថា អ្នកដែលហូបសាច់ជ្រូក សាច់ក្រហម ឬសាច់ជ្រូកច្នៃប្រមាណ ៧៦ក្រាម ឬស្មើនឹងសាច់បឺហ្គឺពាក់កណ្តាល ក្នុងមួយថ្ងៃ គឺមានហានិភ័យកើតមហារីកពោះវៀន២០ភាគរយ។ បន្ថែមពីនោះ សម្រាប់អ្នកហូបសាច់ជ្រូកប្រមាណ ២១ក្រាម ឬស្មើនឹង១បន្ទះ ក្នុងមួយថ្ងៃក៏ជួបហានិភ័យក្នុងកម្រិតមួយផងដែរ។

ការសិក្សាក៏បានបង្ហាញដែរថា សាច់ជ្រូកច្នៃដូចជា សាច់ក្រក ឬសាច់ជ្រូក អាចបង្កហានិភ័យខ្ពស់ជាងសាច់ក្រហមទៅទៀត ដោយពាក់ព័ន្ធនឹងជំងឺមហារីកពោះវៀន ២០ភាគរយ ក្នុងការបរិភោគប្រមាណ ២៥ក្រាម ដែលស្មើនឹងការបរិភោគសាច់ក្រហមប្រមាណ៥០ក្រាម នឹងជួបហានិភ័យមហារីកពោះវៀន១៩ភាគរយ។
លោកTim Key សាស្រ្តាចារ្យដែលដឹកនាំការសិក្សាខាងលើនេះបាននិយាយបញ្ជាក់ថា៖ “សាច់ជ្រូកច្នៃទោះបីក្នុងបរិមាណមួយតិចតួច ប៉ុន្តែវាបង្កហានិភ័យស្មើនឹងចំនួនបរិមាណសាច់ក្រហមដ៏ច្រើន”។
នៅចក្រភពអង់គ្លេស មហារីកពោះវៀនគឺជាជំងឺក្នុងលំដាប់ទីបីដែលកើតលើប្រជាពលរដ្ឋប្រទេសនេះ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីករបស់ចក្រភពអង់គ្លេស។
ដោយឡែកអង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៥ ក៏បានបង្ហាញដែរថា ប្រភេទសាច់ជ្រូកច្នៃគឺត្រូវបានចាត់ទុកជាសាច់ដែលបង្កហានិភ័យមហារីកដល់មនុស្ស។
តាមរយៈការស្រាវជ្រាវខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត Julie Sharp ដែលជាប្រធានផ្នែកព័ត៌មាននៃវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកនៃចក្រភពអង់គ្លេស បានអំពាវនាវឲ្យប្រជាពលរដ្ឋព្យាយាមកាត់បន្ថយការប្រើប្រាស់សាច់ជ្រូក ដោយជំនួសវិញនូវសាច់មាន់ ឬសាច់ត្រីជាដើម៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម