Connect with us

ព្យាករណ៍ EPL៖ តើបិសាចក្រហម អាចបញ្ចប់កំណត់ត្រាមិនចាញ់របស់ហង្សក្រហម បានដែរឬទេ?

អង់គ្លេស៖ នៅចុងសប្ដាហ៍នេះ ការប្រកួតក្របខណ្ឌ English Premier League (EPL) នឹងឈានដល់សប្ដាហ៍ទី២៣ ក្នុងនោះ ១គូ គឺជាជំនួបដ៏ធំរវាងក្រុម២ ដែលមានប្រវត្តិជួបគ្នាច្រើនរាប់មិនអស់ គឺការប៉ះគ្នារវាងក្រុមហង្សក្រហម Liverpool និងក្រុមបិសាចក្រហម Manchester United នៅកីឡដ្ឋាន Anfield វេលាម៉ោង២៣:៣០នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។

សម្រាប់ Liverpool ពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ នៅក្របខណ្ឌ EPL រដូវកាល២០១៩-២០ នេះ។

ការប្រកួតសប្ដាហ៍ទីមុនមួយ របស់ក្រុមទាំងពីរ៖

-Tottenham Hotspur ០-១ Liverpool
-Manchester United ៤-០ Norwich City

ចំណាត់ថ្នាក់ក្នុងតារាង EPL នៅសប្ដាហ៍មុន៖

-Liverpool ឈរលេខ១ (៦១ពិន្ទុ) លេងបាន២១ប្រកួត
-Manchester United ឈរលេខ៥ (៣៤ពិន្ទុ) លេងបាន២២ប្រកួត

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Liverpool (អ្នកចាំទី៖ Alisson; ខ្សែការពារ៖ Alexander-Arnold, Gomez, Van Dijk, Robertson; ខ្សែបម្រើ៖ Henderson, Wijnaldum, Lallana; ខ្សែប្រយុទ្ធ៖ Salah, Firmino, Mane)។
-Manchester United (អ្នកចាំទី៖ De Gea; ខ្សែការពារ៖ Wan-Bissaka, Maguire, Lindelof, Williams; ខ្សែបម្រើ៖ Matic, Fred, Pereira; ខ្សែប្រយុទ្ធ៖ James, Greenwood, Martial)។

កីឡាករអវត្តមាន៖

-Liverpool៖ (របួស៖ Dejan Lovren, Naby Keita, Nathaniel Clyne និង James Milner)
-Manchester United (របួស៖ Scott McTominay, Paul Pogba, Axel Tuanzebe, Marcos Rojo, Marcus Rashford និង Luke Shaw)។


ប្រវត្តិជួបគ្នា៥លើកចុងក្រោយ៖

-Man Utd ១-១ Liverpool (២០ តុលា ២០១៩ កម្មវិធី EPL)
-Man Utd ០-០ Liverpool (២៤ កុម្ភៈ ២០១៩ កម្មវិធី EPL)
-Liverpool ៣-១ Man Utd (១៦ ធ្នូ ២០១៨ កម្មវិធី EPL)
-Man Utd ២-១ Liverpool (១០ មីនា ២០១៨ កម្មវិធី EPL)
-Liverpool ០-០ Man Utd (១៤ តុលា ២០១៧ កម្មវិធី EPL)

ឆ្លងកាត់៥ប្រកួតចុងក្រោយឃើញថា ក្រុមហង្សក្រហម ធ្លាប់ចាញ់បិសាចក្រហម តែ១លើកប៉ុណ្ណោះ។


“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Liverpool ២-១ Manchester United”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតរវាង Liverpool ទល់នឹង Manchester United នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ។ បន្ថែមពីនេះ CBS ក៏មានផ្សាយជំនួបរវាង Manchester City ទល់នឹង Crystal Palace នៅថ្ងៃសៅរ៍ ទី១៨ ខែមករា វេលាម៉ោង១០យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV និងជំនួបរវាង Newcastle United ទល់នឹង Chelsea នៅថ្ងៃអាទិត្យ ទី១៩ ខែមករា វេលាម៉ោង០០:៣០ រំលងអាធ្រាត្រ លើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ។

សម្រាប់ក្របខណ្ឌ La Liga របស់អេស្ប៉ាញ CBS ក៏នឹងមានការផ្សាយបន្តផ្ទាល់ចំនួន ២គូ គឺ Real Madrid ប៉ះ Sevilla និង Villareal ប៉ះ Espanyol៕

កាលវិភាគការផ្សាយបន្តផ្ទាល់ មានដូចខាងក្រោម៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម