Connect with us

ឆាយ វីរៈយុទ្ធ បង្ហាញពីគម្រោងផ្ទះថ្មីរបស់ខ្លួន ស្របពេលភរិយាជូនកាដូដល់រូបគាត់

ភ្នំពេញ៖ ក្នុងឆ្នាំ២០២០នេះ តារាចម្រៀងប្រុសដ៏មានប្រិយភាព លោក ឆាយ វីរៈយុទ្ធ កាន់តែមានយីអ៊ុន ក្រោយតារាចម្រៀងមួយនេះ ទទួលបានកូនស្រីជាលើកដំបូង ដែលបានផ្តល់ភាពរីកចម្រើនដល់គ្រួសាររបស់លោកជាច្រើន ក៏ដូចជាជំនួញរកស៊ីជាដើមផងដែរ។

លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដែលមានសំឡេងខ្ពស់ ពូកែស្រែក ពិសេសបទចម្រៀងដែលមានចំណងជើងថា “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” គឺជាបទចម្រៀងមួយដែលទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យពិសេសនៅតាមជនបទតែម្តង។ ថ្មីៗនេះស្រាប់តែឃើញភរិយារបស់លោក បានជូននូវកាដូមួយដ៏ធំជូនលោក ឆាយ វីរៈយុទ្ធ ក្នុងថ្ងៃខួបកំណើត តែកាដូនោះបែរជានំមួយដែលមានរូបរាងជាផ្ទះប្រភេទបុរី ដ៏ស្រស់ស្អាត តែលោក ឆាយ វីរៈយុទ្ធ បែរជានិយាយថា “អរគុណប្រពន្ធសម្លាញ់ ដែលបានផ្តល់កម្លាំងចិត្ត និងនៅក្បែរបងជានិច្ច មិនមែននំខេកទេជាគម្រោងលំនៅឋានរបស់ខ្ញុំបាទ”។ ពិតជាមិនធម្មតាមែន ជាតារាចម្រៀងហើយ ក៏មានជំនួញជាម្ចាស់គម្រោងសំនៅឋាន GM ឆាយ វីរៈយុទ្ធ ថែមទៀត។

ក្រោយរៀបការរួច លោក ឆាយ វីរៈយុទ្ធ ក៏កាន់តែរីកមុខមាត់ បន្ទាប់ពីលោក ទទួលបានភរិយាដ៏ល្អ ហើយក៏មានកាដូដ៏ធំពីភរិយា គឺកូនស្រីសំណព្វចិត្តតែមួយ។ ទោះជាយ៉ាងណា ក៏មិនទាន់ឃើញលោកបង្ហើបថា លោកអាចនិងយកកូនបន្ថែមទៀតនោះទេ ព្រោះលោកចង់ឱ្យជំនួញរបស់លោកជោគជ័យជាងនេះសិន៕


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម