គ្រូៗនាំគ្នាតែងខ្លួនជាខ្មោច តែមើលទៅហាក់បីដូចតួល្ខោន ពួននៅគុម្ពព្រៃ ដើម្បីចាំពញាក់សិស្ស កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង
ឈៀងមៃ៖ សាលាបឋមសិក្សាមួយ ដែលមានទីតាំងនៅខេត្តឈៀងមៃ បានបង្កើតរឿងដ៏គួរឱ្យអស់សំណើចមួយក្នុងថ្ងៃទិវាគ្រូបង្រៀន ដែលគ្រូៗរួមទាំងនាយកសាលានាំគ្នាតុបតែងខ្លួនជាខ្មោច តែមើលទៅហាក់បីដូចជាតួល្ខោនបានបង្កប់ខ្លូន ក្នុងគុម្ពព្រៃ ដើម្បីពញាក់សិស្សដែលកំពុងដើរតាមផ្លូវ។
ជាក់ស្តែង សិស្សដែលកំពុងសិក្សាចាប់ពីថ្នាក់ទី១-៣ នាំគ្នារត់ចែកជើងគ្នាព្រាត ក្រោយគ្រូៗដែលកំពុងពួនសំងំនោះ បានបង្ហាញខ្លួនឡើង។ ដោយឃើញសិស្សទាំងអស់នាំគ្នារត់លឿនស្លេវបែបនេះ លោកគ្រូអ្នកគ្រូក៏ បានស្រែកប្រាប់កុំឱ្យសិស្សមានការភិតភ័យ និងបញ្ជាក់ប្រាប់ការពិត។
វីដេអូមួយនេះ បានបង្ហោះឡើងនៅលើបណ្តាញសង្គម និងទទួលបានការ Like ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកចែករំលែករហូតដល់ ១,៨ លានដងឯណោះ៕
ប្រភព៖ sanook
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍