Connect with us

ឈ្វេងយល់អត្ថន័យការឲអាំងប៉ាវជូនមនុស្សស្រលាញ់រាប់អាន របស់អ្នក ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ

ភ្នំពេញៈ អាំងប៉ាវ ដែលជាភាសាចិនហៅថា “Hongbao” គឺជាលុយដែលគេដាក់ក្នុងកញ្ចប់ពណ៌ក្រហម ហើយប្រគល់វាទៅអោយកូនចៅពីសំណាក់ចាស់ទុំ។ នេះគឺជាប្រពៃណីរបស់ប្រជាជនចិនតាំងពីបុរាណកាលមកម្លេះ។
និមិត្តសញ្ញានៃពណ៌ក្រហមត្រូវបានផ្នត់គំនិតប្រជាជនចិនគិតថាជា កំលាំង សុភមង្គល និងជាសេចក្តីសុខសប្បាយ។ ការដែលគេដាក់លុយចូលទៅក្នុងអាំងប៉ាវនេះគឺសង្ឃឹមថា អ្នកដែលទទួលនឹងទទួលបានសេចក្តីសុខសប្បាយ។ ក៏ប៉ុន្តែ អ្នកដែលទទួលបានអាំងប៉ាវមិនត្រួវបើកនូវមុខអ្នកអោយនោះទេ ព្រោះអំពើនេះត្រូវបានគេចាត់ទុកថាជាអំពើគ្មានសីលធម៌។

ការអោយអាំងប៉ាវ បើយោងតាមជំនឿ អ្នកដែលមានបំណងចែកចាយអាំងប៉ាវទៅមនុស្សដែលនៅជុំវិញខ្លួនគេនោះ គឺគាប្បីត្រូវតែរៀបចំអោយហើយមុនពេលដែលស្នូរជួងនៃពិធីបុណ្យចូលឆ្នាំចិនត្រូវបានបន្លឺឡើង។ កូនចៅអាចទៅលេងចាស់ទុំនាឱកាសចូលឆ្នាំថ្មី ហើយជាប្រពៃណី ចាស់ទុំត្រូវប្រគល់អាំងប៉ាវអោយក្មេងៗទាំងនោះ។ នាថ្ងៃឆ្លងឆ្នាំ ប្រសិនបើកូនៗកំពុងតែគេងលង់លក់ ឪពុកម្តាយក៏អាចយកអាំងប៉ាវទៅដាក់ពីក្រោមខ្នើយកើយរបស់ពួកគេផងដែរ។

ជាប្រពៃណី អ្នកដែលមានការងារធ្វើគឺជាអ្នកដែលចាប់ផ្ដើមចំណាយទៅលើអាំងប៉ាវហើយ។ ការអោយអាំងប៉ាវនេះគឺជាការចែករំលែកលាភសំណាងទៅកាន់អ្នកដែលទទួល។ ជាទូទៅ ចំនួនទឹកប្រាក់ដែលដាក់នោះគឺអាស្រ័យទៅលើប្រាក់ចំណូលរបស់អ្នកដែលផ្ដល់។ ក៏ប៉ុន្តែ វាជាទំលាប់មួយកាលដែលថាអ្នកដែលមិនទាន់រៀបការអាចមិនចាំបាច់អោយអាំងប៉ាវទៅគេទេ។ ហើយអ្នកដែលរៀបការហើយក៏នៅតែអាចទទួលបានអាំងប៉ាវពីអ្នកដែលជិតស្និទ្ធដូចជាឪពុកម្ដាយជាដើម ដែលនេះបញ្ជាក់អំពីការស្រលាញ់ និងការប្រសិទ្ធិពរជ័យជូនចំពោះកូន។

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម