សួស វីហ្សា និង ថមមី ចាកចេញពីប្រទេសកម្ពុជា ទៅក្រេបទឹកឃ្មុំ នៅតំបន់ត្រជាក់នៃប្រទេសស្វីស
ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ស្រស់សោភា បន្ទាប់ពីបានរៀបការរួច ក៏កាន់តែបង្កើតភាពផ្អែមល្ហែមជាមុនជាមួយនិងស្វាមីដ៏សង្ហា។ សួស វីហ្សា និង ថមមី បានចាកចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅក្រេបទឹកឃ្មុំនៅតំបន់ត្រជាក់នៃប្រទេសស្វីស ដែលពោរពេញទៅដោយព្រិលទឹកកក មើលទៅពិតជាគួរឱ្យចង់ទៅកម្សាន្តខ្លាំងណាស់។
អ្នកនាង សួស វីហ្សា ជាតារាចម្រៀងមួយរូប ដែលមានប្រិយមិត្តជាច្រើនគាំទ្រ ប៉ុន្តែមួយរយៈនេះ ហាក់បីដូចជាមិនសូវឃើញអ្នកនាង បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍នោះទេ ក្រោយពេលអ្នកនាង បានរៀបការរួចមក។ អ្នកនាង សួស វីហ្សា និង លោក ថមមី ទើបតែរៀបការបានប៉ន្មានខែនេះទេ កាលពីឆ្នាំ២០១៩មក តែគេក៏ក្រឡេកឃើញអ្នកនាង បាននាំយកកាដូធំៗជាច្រើន សម្រាប់គូស្នេហ៍មួយនេះ ដូចជា ផ្ទះ ឡាន ហើយសំងំកើបលុយយ៉ាងស្រួល ហាក់បីដូចជាមិនខ្វល់ពីសិល្បៈនោះទេ គឺអ្នកទាំងពីរបែរជាចូលចិត្តដំណើរកម្សាន្តទៅវិញ។
បន្ទាប់ពីរៀបការរួចមក ក៏មានហ្វេនរបស់អ្នកនាង សួស វីហ្សា តែងតែចាំមើលថា ពេលណាអ្នកទាំងពីរយកកូន ព្រោះតារាចម្រៀងមួយចំនួនស្ទើរមានកូនគ្រប់ៗគ្នាទៅហើយ នៅឡើយតែអ្នកនាង សួស វីហ្សា នោះទេ ដែលមិនទាន់មាននឹងគេ។ ចំពោះបទចម្រៀងរបស់អ្នកនាង សួស វីហ្សា វិញ ក៏មិនទាន់មានចេញថ្មីនោះឡើយ ខណៈហ្វេនជាច្រើន កំពុងរង់ចាំស្តាប់។
ដំណើរកម្សាន្តរបស់អ្នកទាំងពីរនៅប្រទេសស្វីស នៅមិនទាន់ដឹងថា តើពេលណាអ្នកទាំងពីរវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះឡើយ បន្ទាប់ពីបានឃើញរូបថតដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរបានបង្ហោះនៅលើបណ្តាញ Instagram ដោយសារតែស្នេហាមួយគូនេះ កំពុងតែសប្បាយ ក្រោយរៀបការរួច៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍