Connect with us

Eden Hazard សារភាពថា រូបលោកឡើងទម្ងន់ស្រឿតៗនៅពេលចូលរួមជាមួយ Real

អេស៉្បាញ៖ Eden Hazard បានសារភាពថា គាត់ឡើងទម្ងន់ បន្ទាប់ពីដើរលេងវិស្សមកាល ក្រោយបានចុះកុងត្រាជាមួយ Real Madrid នៅរដូវក្តៅ។

កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះ បានផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញពីក្រុមតោខៀវ Chelsea ក្នុងតម្លៃកំណត់ត្រា ១០០ លានផោន កាលពីខែមិថុនា ប៉ុន្តែបានចាប់ផ្តើមការខកចិត្តនៅរដូវកាលនេះ ដោយមិនបានរកគ្រាប់បាល់បញ្ចូលទីរហូតដល់ឈ្នះ ៤-២ លើក្លិប Granada កាលពីខែតុលា។

ថ្លែងទៅកាន់ទស្សនាវដ្តី Sport / Foot របស់បែលហ្ស៊ិក Hazard បាននិយាយថា៖ « ខ្ញុំបានឡើងទម្ងន់ ៥គីឡូនៅរដូវក្តៅនេះ។ ខ្ញុំជាម្នាក់ក្នុងចំណោមអ្នកដែលឡើងទម្ងន់យ៉ាងឆាប់រហ័ស ហើយក៏ស្រកយ៉ាងលឿនផងដែរ។ វាជាការពិត ខ្ញុំមិនអាចកុហកបានទេ ពេលខ្ញុំនៅ Lille ខ្ញុំមានទំងន់ ៧២គីឡូ ក្រោយមកខ្ញុំឡើងសាច់ដុំ ហើយឡើងដល់ ៧៥គីឡូ តែក្រោយវិស្សមកាលនេះ ខ្ញុំឡើងដល់ ៧៧គីឡូ »។

Hazard បានចាប់ផ្តើមរកឃើញទម្រង់លេងចាស់របស់គេមកវិញ មុនពេលមានបញ្ហារបួសកជើងក្នុង លទ្ធផលស្មើ ២-២ ពេលប្រកួតជាមួយ Paris Saint-Germain កាលពីខែវិច្ឆិកាដែលធ្វើឱ្យគេអវត្តមានតាំងពីពេលនោះមក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម