Connect with us

រដ្ឋមន្ត្រីជប៉ុនម្នាក់ ធ្វើរឿងដែលរដ្ឋមន្ត្រីផ្សេងមិនធ្លាប់ធ្វើ ដើម្បីប្រពន្ធដែលទើបសម្រាលកូន

ជប៉ុន៖ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសជប៉ុន បានប្រកាសថា លោកនឹងឈប់សម្រាករយៈពេល ២សប្ដាហ៍ ដើម្បីផ្ដល់ពេលវេលាដល់ភរិយា ដែលទើបតែសម្រាលកូន ដោយបានកូនប្រុសម្នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ ការដាក់ច្បាប់ឈប់សម្រាកនេះ បានធ្វើឱ្យលោករដ្ឋមន្ត្រី Shinjiro Koizumi ក្លាយជារដ្ឋមន្ត្រីទីមួយនៅជប៉ុន ដែលដាក់ច្បាប់ឈប់សម្រាកដោយសារប្រពន្ធសម្រាលកូន។

លោករដ្ឋមន្ត្រីបរិស្ថាន បានអះអាងថា ការឈប់សម្រាករបស់លោក មិនប៉ះពាល់ដល់ភារកិច្ចរបស់លោកនោះទេ។ យ៉ាងណាក៏ដោយ ការឈប់សម្រាកប្រពន្ធសម្រាលកូន គឺជាប្រធានបទដ៏រសើបមួយ នៅក្នុងប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីដែលមានអាយុ ៣៨ឆ្នាំ បានលើកឡើងថា វាជាការសម្រេចចិត្តដ៏លំបាកមួយ ក៏ប៉ុន្តែវាជាគំរូមួយ សម្រាប់បុគ្គលិកដទៃទៀត ដែលបម្រើការនៅក្នុងក្រសួងបរិស្ថាន ដើម្បីធ្វើជាឪពុកដ៏ល្អម្នាក់។

សូមជម្រាបថា កាលពីខែមុន ជប៉ុនបានចេញច្បាប់អនុញ្ញាតឱ្យមន្ត្រីរាជការ ឈប់សម្រាកលើសពី១ខែ នៅពេលភរិយាសម្រាលកូន ដើម្បីជាការលើកទឹកចិត្តដល់ឪពុក និងជំរុញការបង្កកំណើតនៅជប៉ុន ដែលមានអត្រាកំណើតទាប និងសំបូរមនុស្សចាស់៕

ប្រភព៖ Al Jazeera

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម