Connect with us

ចង់ដឹងពីវិធីប្រឡាក់សាច់ជ្រូកអាំងឱ្យមានជាតិដែរទេ? តោះ! មកមើលម្ចាស់ហាងបាយស្រូបដ៏ល្បីមួយ បង្រៀនពីអាថ៌កំបាំងប្រឡាក់សាច់ទាំងអស់គ្នា

ភ្នំពេញ៖ ល្បីឆ្ងាញ់មិនចាញ់ភោជនីយដ្ឋានធំៗ ហាងបាយស្រូបមួយនៅតាមបណ្ដោយផ្លូវ២០០២ យីហោឈ្មោះថា «ស្រីតូច នាងពៅ» លក់ដាច់ខ្លាំងណាស់ ស្ទើររាល់ថ្ងៃ គ្រាន់តែបើកទ្វារលក់ភ្លាម មានភ្ញៀវចូលពេញៗភ្លែត ដោយភ្ញៀវម្នាក់តែងលាន់មាត់សរសើរថា សាច់នៅហាងនេះឆ្ងាញ់ចាប់មាត់ខ្លាំង ពិសេស គឺបាយសាច់ជ្រូកអាំង។

មិនខ្លាចគេឯងលួចរូបមន្ត ថ្ងៃនេះ ថៅកែស្រីម្ចាស់ហាងបាយដ៏ពេញនិយមនេះ បានបើកបេះដូង ចែករំលែករូបមន្តប្រឡាក់សាច់ជ្រូក ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ ដល់ប្រិយមិត្តទាំងអស់គ្នា ក្រែងពិបាកមកញុំាផ្ទាល់ដល់ហាង អាចធ្វើពិសារខ្លួនឯងនៅផ្ទះក៏បាន។

តោះ! មកមើល វីដេអូ បង្ហាញពីរបៀបប្រឡាក់សាច់ជ្រូកអាំង តាមរូបមន្តរបស់ចុងភៅអាហារពេលព្រឹកដ៏ពេញនិយម ដោយប្រើ ម្ស៉ៅស៊ុបខ្នររសជាតិសាច់ជ្រូក ស្ករត្នោត ទឹកត្រី ទឹកល្ង និងទឹកដោះគោខាប់ ម្រេច ទឹកខ្ញីបុកជាមួយខ្ទឹមក្រហមចូលគ្នា (ពួតយកតែទឹក) ដូចខាងក្រោម៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com